កំពូលរថយន្តឆ្លាតវៃជំនាន់ថ្មី JETOUR Dashing i-DM បង្ហាញខ្លួនជាផ្លូវការក្នុងតម្លៃពិសេសត្រឹមតែ ២៨,៩៩៩ ដុល្លារបើកបរបានរហូតដល់ ១,៤០០ គីឡូម៉ែត្រ

//s9.kh1.co/22/22d8639c6a9141f3d9219370649d7ed22a78521c.jpg
បច្ចេកវិទ្យា

 ០៩-កញ្ញា-២០២៦ ៨ល្ងាច · ២ ថ្ងៃមុន

កំពូលរថយន្តឆ្លាតវៃជំនាន់ថ្មី JETOUR Dashing i-DM បង្ហាញខ្លួនជាផ្លូវការក្នុងតម្លៃពិសេសត្រឹមតែ ២៨,៩៩៩ ដុល្លារបើកបរបានរហូតដល់ ១,៤០០ គីឡូម៉ែត្រ

JETOUR Cambodia ដែលនាំចូល និងចែកចាយផ្តាច់មុខដោយ KNN Group បានដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្តម៉ូឌែលថ្មី JETOUR Dashing i-DM ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៦ នេះ នៅផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី ដែលមានការចូលរួមដ៏ច្រើនសន្ធឹកសន្ធាប់ពីសិល្បៈករ សិល្បៈការនី អតិថិជនរបស់ Jetour Cambodia ព្រមទាំងក្រុមអ្នកផលិតមាតិការរថយន្តល្បីៗក៏មានវត្តមានក្នុងកម្មវិធីដ៏ពិសេសមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/9b/9b802a34288cea2ab3dda74a70f1e195b49835d6.jpg

អ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំង និងលេចធ្លោបំផុតសម្រាប់រថយន្តបែបអនាគតទាក់ភ្នែកស៊េរីថ្មីនេះ គឺការរចនារូបរាងថ្មី ប្រកបដោយភាពទំនើប ស៊ីវិល័យ និងបានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសអាល្លឺម៉ង់ ព្រមទាំងប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃបំផុត។កាន់តែពិសេសជាងនេះទៅទៀតកំពូលរថយន្ត JETOUR Dashing i-DM ត្រូវបានដាក់លក់ក្នុងតម្លៃពិសេសស្ទើរតែមិនគួរឱ្យជឿ គឺត្រឹមតែ ២៨,៩៩៩ ដុល្លារ ប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=434,q=100/9f/9f1072b7f449e6b29561d587c7d295613b3bdd94.jpg

លោក អុឹង មុយហ្គេច ប្រធាននាយកប្រតិបត្តិ អាជីវកម្មរថយន្ត នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានមានប្រសាសន៍ថា “ការដាក់សម្ពោធកំពូលរថយន្ត JETOUR Dashing i-DM នាពេលនេះ មិនត្រឹមតែជាការបង្ហាញខ្លួននៃរថយន្តម៉ូឌែលថ្មីបែបអនាគតប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនវិស័យដ៏វែងឆ្ងាយរបស់ KNN Cambodia ក្នុងការបន្តជំរុញវិស័យយានយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើនជាមួយនឹងការមើលឃើញយ៉ាងច្បាស់ពីរបត់នៃការផ្លាស់ប្តូរទម្លាប់នៃការបើកបរ ឆ្ពោះទៅរកការប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយសន្សំសំចៃ និងការគិតគូរពីបរិស្ថាន ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការគាំទ្រយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកម្ពុជាទៅជាសង្គមប្រើប្រាស់ថាមពលបៃតង។

https://s9.kh1.co/__image/w=650,h=434,q=100/c9/c95682cf75b18fe1c3332f2d8d10fccec2dae584.jpg

កំពូលរថយន្ត JETOUR Dashing i-DM ប្រាកដជាក្លាយជារថយន្តដ៏ពេញនិយម និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា។ រថយន្តនេះត្រូវបានរចនាឡើងយ៉ាងទំនើប ទាន់សម័យ និងបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃចុងក្រោយបំផុត ព្រមទាំងមានសមត្ថភាពសន្សំសំចៃខ្ពស់ ដោយការបញ្ចូលគ្នារវាងប្រេងសាំង និងថាមពលអគ្គិសនីអាចបើកបរបានចម្ងាយរហូតដល់ ១,៤០០ គីឡូម៉ែត្រ ដែលជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈបានយ៉ាងច្រើន។

https://s9.kh1.co/__image/w=650,h=434,q=100/a5/a5541899795e3e92a32e26cadbaa04a63ae1ffd7.jpg

”គួរបញ្ជាក់ផងដែរថា JETOUR Dashing i-DM (PHEV) គឺជា SUV Hybrid ជំនាន់ថ្មី ដែលរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងបច្ចេកវិទ្យាទំនើប ថាមពលបើកបរដ៏ខ្លាំងក្លា និងសុវត្ថិភាពកម្រិតខ្ពស់។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន 1.5L Turbo ដើរដោយម៉ូទ័រអគ្គិសនី បង្កើតកម្លាំងបានរហូតដល់ 360សេះ និងកម្លាំងរមួល 530Nm ផ្គុំជាមួយប្រអប់លេខ DHT ធ្វើឱ្យការបើកបរមានភាពស្ទុះខ្លាំង និងរលូនឥតខ្ចោះ។

https://s9.kh1.co/__image/w=650,h=434,q=100/94/9409bdf87fafeb9d04ce94266f3240b055b8d96e.jpg

ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិត ដោយបំពាក់អេក្រង់ទំហំ 15.6 អ៊ីញ ដំណើរការដោយឈីប Snapdragon ជំនាន់ចុងក្រោយ គាំទ្រ Apple CarPlay និង Android Auto ឥតខ្សែ អមដោយប្រព័ន្ធសំឡេង Sony រហូតដល់ ៩ គ្រាប់ កញ្ចក់ការពារសំឡេង ២ ជាន់ កៅអីចុចអូតូមាន Memory Seat និងប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ។

https://s9.kh1.co/__image/w=650,h=434,q=100/e6/e65171d32ba094ac904ffa76709b492a13588bd3.jpg

លើសពីនេះ JETOUR Dashing i-DM ផ្តល់នូវទំនុកចិត្តខ្ពស់បំផុតក្នុងការបើកបរតាមរយៈប្រព័ន្ធសុវត្ថិភាព ADAS ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព ៥៤០ ដឺក្រេ និងពោងសុវត្ថិភាពចំនួន ៨គ្រាប់។

https://s9.kh1.co/__image/w=650,h=434,q=100/fa/fa9b12e61948657156a1e00ad4cbab29893a3680.jpg

ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន Jetour Cambodia បានផ្តល់ជូនការធានាយ៉ាងពិសេសលើអាគុយរហូតដល់ ៨ ឆ្នាំ ឬ ១៦០,០០០ គីឡូម៉ែត្រ។

https://s9.kh1.co/__image/w=650,h=434,q=100/b2/b267563816510d14ff19787167643d192f766e20.jpg

សំរាប់ព័ត៏មានបន្ថែមសូមលោកអ្នកអាចទាក់ទងមកលេខ០១៧​ ៧១៣​ ៧១៣

https://s9.kh1.co/__image/w=650,h=434,q=100/ea/eacdb3575099ea584059e7ae6e9bd84d37b85482.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d5/d5f26b713e604ef135516c451d10215a792d222c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/59/5925de9f4184d24f6ca044942e7274312332b460.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f9/f96fc7e0878bbf05171b81a8ebadd1c162fea65b.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fe/fe700ab8922d28e4e6a6d07f5a7b2eb4cf655aaa.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7d/7da4c179601f45302799a6a29f0a808a93935384.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3a/3a074980fc730a956317af2f5c1b60d9c497bcf6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ad/adbd657c7a5ec3529b87c26936b812a94f99c2c2.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/1a/1af15f2da9c59acf13f4d6f67f05b56ab1676d97.jpeg

កំពូលកុំព្យូទ័រយួរដៃហ្គេម (Flagship) កំណត់និយមន័យថ្មីនៃសមត្ថភាព ជាមួយថាមពលប្រព័ន្ធសរុប 320 វ៉ាត់ និងអេក្រង់ Laptop Mini-LED ទំហំ 18" កម្រិត 4K 240Hz ដំបូងគេលើពិភពលោក ជាមួយបច្ចេកវិទ្យា ROG Nebula ELMB

 ២១-សីហា-២០២៦ 
 ១១ព្រឹក · ២២ ថ្ងៃមុន
//s9.kh1.co/3e/3ed5407ca8d555c4b893d8a21297e99e2d0863e4.jpg

លោក រៀន ថត និង លោក ដុកទ័រតុង បញ្ជាក់ថា Huawei Pura 90s Series ប្រើប្រាស់សេវាកម្ម Google ពេញលេញ និង បំពាក់ 5G លឿនបំផុត ហើយ សេវាខ្លាំងគ្រប់ទីកន្លែង និងសម្ពោធជាផ្លូវការហើយជាមួយតម្លៃចាប់ពី 600ជាងតែប៉ុណ្ណោះ

 ១៣-សីហា-២០២៦ 
 ១១ព្រឹក · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T