រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងជាអ្នកផ្តល់ដំណោះស្រាយICT ឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន OPPO Cambodia ដែលជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នា (MoU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រមួយ ដែលផ្តោតលើភាពងាយស្រួល និងការផ្តល់ប្រយោជន៍ជូនអតិថិជន។ តាមរយៈកិច្ចសហការនេះ អតិថិជនដែលទិញស្មាតហ្វូនOPPO នឹងទទួលបានស៊ីមកាត Smart 5G ដែលអាចភ្ជាប់គម្រោង 5G បានភ្លាមៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រៅពីការលក់រួមគ្នា ក្រុមហ៊ុនទាំងពីរក៏នឹងសហការគ្នាក្នុងការរៀបចំយុទ្ធនាការទីផ្សារ ការដាក់បង្ហាញផលិតផល និងសកម្មភាពសប្បាយៗផ្សេងទៀត ដើម្បីបង្កើនភាពលេចធ្លោនៅលើទីផ្សារកម្ពុជា។
ការចុះហត្ថលេខានេះ គឺជាការបោះជំហានមួយកម្រិតទៀតដើម្បីពង្រឹងកិច្ចសហការរវាង Smart និង OPPO ដែលកន្លងមក ក្រុមហ៊ុនទាំងពីរធ្លាប់បានសហការគ្នាទៅលើការងារផ្សេងៗ ដូចជាការដាក់ឲ្យមាននូវ OPPO Brand Store នៅ Smart Shop មុន្នីវង្ស និងការផ្ដល់ជូនរួមគ្នាផងដែរ។
លោក Ritesh Kumar Singh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖ «បណ្ដាញ 5G បានចូលខ្លួនមកដល់កម្ពុជាតាំងពីដើមឆ្នាំនេះម្ល៉េះ ហើយយើងដឹងថា ការមានទូរស័ព្ទដែលអាចប្រើប្រព័ន្ធ 5G បាន គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះមិនមែនទូរស័ព្ទទាំងអស់សុទ្ធតែអាចប្រើប្រាស់បណ្ដាញនេះបាន ទេ។ ដូច្នេះ ភាពជាដៃគូរបស់យើងជាមួយ OPPO នឹងជួយដោះស្រាយបញ្ហានេះ ដោយផ្តល់ជូនអតិថិជនទាំងស្មាតហ្វូន 5G និងស៊ីម 5G ក្នុងកញ្ចប់តែមួយក្នុងតម្លៃសមរម្យ។ នេះគឺជាវិធីសាស្ត្រងាយស្រួលមួយ ដើម្បីជួយឱ្យប្រជាជនកម្ពុជាបានទទួលបទពិសោធន៍ថ្មីដ៏អស្ចារ្យពី 5G»។

លើសពីនេះទៅទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន បុគ្គលិកជំនាញរបស់ Smart ត្រូវបានដាក់ឱ្យប្រចាំការនៅតាមហាងលក់ទូរស័ព្ទOPPO ដែលត្រូវបានជ្រើសរើសចំនួន ១០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីជួយរៀបចំការដាក់ស៊ីម ក៏ដូចជាផ្តល់ព័ត៌មានលម្អិតអំពីសេវាកម្មផ្សេងៗរបស់ Smart ជូនអតិថិជនផ្ទាល់តែម្តង។
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន Smart នៅតែបន្តប្តេជ្ញាចិត្តពង្រីកប្រព័ន្ធ 5G ឱ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងផ្តល់នូវភាពងាយស្រួល និងការតភ្ជាប់ដ៏រលូនជូនអតិថិជនទូទាំងប្រទេសផងដែរ។
អំពីក្រុមហ៊ុន (Smart)
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។ ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។

អំពីក្រុមហ៊ុន OPPO
OPPO គឺជាម៉ាកបច្ចេកវិទ្យាសកលដែលផ្តោតលើការអភិវឌ្ឍស្មាតហ្វូន និងផលិតផលបច្ចេកវិទ្យាឆ្លាតវៃ ដោយផ្តោតសំខាន់លើការច្នៃប្រឌិត ការរចនា បច្ចេកវិទ្យាកាមេរ៉ា និងបទពិសោធន៍អ្នកប្រើប្រាស់។
នៅក្នុងទីផ្សារកម្ពុជា OPPO បានខិតខំនាំយកផលិតផល និងបច្ចេកវិទ្យាទំនើបៗមកបំពេញតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជា ជាពិសេសយុវជនជំនាន់ថ្មី។ តាមរយៈផលិតផលដូចជា Find Series, Reno Series និង A Series OPPO ផ្តល់ជម្រើសជាច្រើនដែលសមស្របទៅនឹងរបៀបរស់នៅ និងតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់។
ក្រៅពីការអភិវឌ្ឍផលិតផល OPPO កម្ពុជាក៏ផ្តោតលើការចូលរួមជាមួយសហគមន៍ តាមរយៈសកម្មភាពយុវជន សាកលវិទ្យាល័យ កម្មវិធីច្នៃប្រឌិត និងកិច្ចសហការជាមួយដៃគូអាជីវកម្ម ដើម្បីបង្កើតបទពិសោធន៍ និងតម្លៃបន្ថែមសម្រាប់សង្គមកម្ពុជា។
ជាមួយនឹងចក្ខុវិស័យក្នុងការនាំយកបច្ចេកវិទ្យាឆ្លាតវៃ និងបទពិសោធន៍ថ្មីៗមកកាន់អ្នកប្រើប្រាស់ OPPO នឹងបន្តពង្រឹងវត្តមានរបស់ខ្លួននៅកម្ពុជា និងបន្តច្នៃប្រឌិតផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ជំនាន់ថ្មី។

Smart Axiata and OPPO Cambodia Sign Strategic Partnership to Provide Seamless 5G Adoption and Integrated Customer Experience
Phnom Penh, Cambodia – On 21 August 2026, Smart Axiata, Cambodia’s prominent telco and integrated ICT solutions provider, and OPPO Cambodia, a world-renowned smartphone brand, signed a Memorandum of Understanding (MoU) to establish a strategic partnership built around a simple and rewarding customer journey: every customer who purchases an OPPO smartphone receives a free Smart 5G-ready SIM that are compatible with 5G data packages.

Beyond device bundling, the two companies will collaborate on joint marketing initiatives, co-branded retail materials, and customer-focused activations to strengthen both brands’ presence nationwide while delivering greater value and a better experience for customers.
This MoU further strengthens the long-standing relationship between Smart Axiata and OPPO Cambodia. Prior to the signing, both companies had already worked together on several initiatives, including the launch of the OPPO Experience Zone at Smart Shop Monivong and the introduction of device-bundling offers that pair OPPO smartphones with Smart connectivity offering.
"5G has been introduced to Cambodia earlier this year. We knew that access to a 5G device was just as important as the network itself, and not every phone on the market is 5G-ready. Our partnership with OPPO closes that gap by giving customers a 5G-ready smartphone and a 5G SIM together in one affordable package. It is a simple, practical way to help more Cambodians experience the full benefits of 5G," said Ritesh Kumar Singh, Chief Executive Officer of Smart Axiata.
"What makes this partnership so convenient is simple: every OPPO dealer is also a Smart dealer. Buy your new OPPO phone, activate your Smart 5G SIM at the same counter, and you're set up before you even leave the store. Bringing OPPO's devices and Smart's network together like this means customers don't have to make two trips to get connected," said Mr. Nick, Chief Executive Officer of OPPO Cambodia.
As part of the partnership, Smart-trained promoters have beendeployed across top 10 selected OPPO dealer stores in Phnom Penh and Kandal Province to facilitate and serves customers on SIM activation, share information on Smart’s products and services and other activities within the OPPO stored.
Through this partnership, Smart Axiata continues to expand 5G connectivity, widen coverage, and grow Cambodia’s digital ecosystem, guided by a shared vision of simplifying everyday experiences and delivering more seamless connectivity for customers across Cambodia.
About Smart
Smart Axiata, a subsidiary of Axiata Group Berhad (Malaysia), is a digital telecommunications and ICT solutions provider delivering expansive 5G connectivity and integrated digital services across Cambodia, serving nearly 8 million subscribers. As a comprehensive mobile and technology brand, Smart is advancing Cambodia’s digital future by driving productivity, enriching digital lifestyles, and enabling inclusive economic participation — while embedding sustainability into its strategy through responsible network expansion, digital inclusion initiatives, operational excellence, and continuous innovation.
Backed by Axiata Group Berhad, one of Southeast Asia’s foremost telecommunications groups and partially owned by a sovereign wealth fund, Smart operates with robust governance standards, international best practices, and a long-term value creation mindset. This strong foundation reinforces its commitment to responsible growth and meaningful impact, contributing to Cambodia’s digital advancement, social progress, and sustainable economic development.
About OPPO
OPPO is a leading global smart device brand. Since the launch of its first mobile phone — “Smiley Face” — in 2008, OPPO has been in relentless pursuit of the perfect synergy of aesthetic satisfaction and innovative technology. Today, OPPO provides a wide range of smart devices spearheaded by the Find and Reno series. Beyond devices, OPPO also offers its users the ColorOSoperating system and internet services. OPPO has a footprint in more than 90 countries and regions, with more than 40,000 employees dedicated to creating a better life for customers around the world.





