ចំណុចសំខាន់ៗ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- សមត្ថភាពកំពូលសម្រាប់អ្នកប្រើប្រាស់កម្រិតធ្ងន់៖ បំពាក់បន្ទះឈីប Intel® Core™ Ultra 9 290HX Plus និងក្រាហ្វិកកាត GeForce RTX 5090 សម្រាប់ហ្គេមធំៗ ការងារបង្កើតមាតិកា (Creative) និងការងារ AI។
- បញ្ចេញថាមពលយ៉ាងសន្ធឹកសន្ធាប់៖ បច្ចេកវិទ្យា ROG Intelligent Cooling អនុញ្ញាតឱ្យបញ្ចេញថាមពលប្រព័ន្ធសរុប (Total System Power) បានរហូតដល់ 320W ពីសមាសភាគកំពូលៗ។
- រូបភាពច្បាស់ត្រជាក់ភ្នែក៖ អេក្រង់ Mini-LED ទំហំ 18 អ៊ីញ កម្រិត 4K 240Hz ដំបូងគេលើពិភពលោក ជាមួយ ROG Nebula ELMB និងបច្ចេកវិទ្យា Multi-zone Strobing ដ៏ពិសេស ដើម្បីភាពច្បាស់ឥតខ្ចោះ។
- ការអាប់ក្រេតងាយស្រួល និងរចនាបថ ROG ដ៏ល្បីល្បាញ៖ អាចបើកដោះដូរគ្រឿងបន្លាស់ដោយមិនបាច់ប្រើប្រដាប់រវៃ (Tool-less) ជាមួយសោភ័ណភាព ROG ដ៏ប្រណីត។
តៃប៉ិ, តៃវ៉ាន់, ថ្ងៃទី 15 ខែសីហា ឆ្នាំ 2026 – ASUS Republic of Gamers (ROG) បានប្រកាសចេញផ្សាយជាផ្លូវការនូវ ROG Strix SCAR 18 ស៊េរីឆ្នាំ 2026 ដែលជាកុំព្យូទ័រយួរដៃហ្គេមផ្លាស់ប្តូរនិយមន័យនៃពាក្យថា «Flagship»។ ដំណើរការដោយបន្ទះឈីប Intel® Core™ Ultra 9 290HX Plus និងក្រាហ្វិកកាត NVIDIA GeForce RTX 5090 Laptop, Strix SCAR 18 ផ្តល់នូវសមត្ថភាពលំដាប់ជួរមុខសម្រាប់ហ្គេមធំៗ ការងារបង្កើតមាតិកា និងការងារ AI ដ៏ស្មុគស្មាញ តាមរយៈថាមពលប្រព័ន្ធសរុបជាអតិបរមា 320W។ SCAR 18 ក៏បានបំពាក់នូវបច្ចេកវិទ្យាក្រឡាបញ្ចុះកម្តៅ ROG Intelligent Cooling ចុងក្រោយបង្អស់ រួមមាន Vapor Chamber លាតសន្ធឹងពេញផ្ទៃ និងរចនាបថ Heatsink ជាន់គ្នា។ Strix SCAR 18 ឆ្នាំ 2026 បានបង្កើតភាពច្នៃប្រឌិតថ្មីដោយប្រើប្រាស់អេក្រង់ Laptop Mini-LED ទំហំ 18 អ៊ីញ កម្រិត 4K 240Hz ដំបូងគេលើពិភពលោក ជាមួយ ROG Nebula ELMB ដែលជាអេក្រង់ ROG Nebula HDR Display ជំនាន់ចុងក្រោយ បញ្ចូលគ្នារវាងកម្រិតភាពច្បាស់ខ្ពស់ Refresh Rate ល្បឿនលឿន និងរូបភាព HDR ត្រជាក់ភ្នែក។ ជាមួយនឹងការរចនាដែលអាចបើកដោះដូរគ្រឿងបន្លាស់ដោយមិនបាច់ប្រើឧបករណ៍ និងរចនាបថ ROG ដ៏ល្បីល្បាញ, Strix SCAR 18 គឺជា Laptop ហ្គេមដែលមានកម្លាំងខ្លាំងបំផុតដែល ROG ធ្លាប់បានផលិត។
បទពិសោធន៍ហ្គេមកំពូលដំណើរការដោយសមាសភាគនាំមុខគេ (top-tier silicon)

2026 ROG Strix SCAR 18 ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលទាមទារសមត្ថភាពខ្លាំងបំផុត។ សម្រាប់ Gamers វាផ្តល់នូវ Framerate ខ្ពស់បំផុតលើហ្គេម AAA និង Esports។ សម្រាប់ Creator វាដំណើរការកម្មវិធី 3D និងវីដេអូកម្រិត Pro ព្រមទាំង Workflow ធំៗបានយ៉ាងរលូន។ អ្នកប្រើប្រាស់កម្រិតធ្ងន់ដូចជា Developer និងអ្នកធ្វើការលើ AI ក៏នឹងទទួលបានវេទិកាដ៏មានឥទ្ធិពលបំផុតផងដែរ។ វាបំពាក់ដោយបន្ទះឈីប Intel Core Ultra 9 290HX Plus ដែលផ្តល់នូវសមត្ថភាព Single/Multi-threaded ខ្ពស់ និងសមត្ថភាព AI ជំនាន់ថ្មី។
ផ្គួបជាមួយក្រាហ្វិកកាត NVIDIA GeForce RTX 5090 Laptop (TGP អតិបរមា 175W) និងបច្ចេកវិទ្យាជំនួយល្បឿន GPU ដូចជា DLSS 4 និង Multi-Frame Generation, Strix SCAR 18 គឺជាកុំព្យូទ័រជំនួស Desktop យ៉ាងពិតប្រាកដ។ តាមរយៈការដំឡើងថាមពលប្រព័ន្ធសរុបពី 255W ទៅ 320W ទាំង CPU និង GPU អាចបញ្ចេញសមត្ថភាពបានពេញ 100%។
គ្រប់គ្រងកម្តៅថាមពល 320W ជាមួយ ROG Intelligent Cooling

ROG Strix SCAR 18 ឆ្នាំ 2026 បំពាក់នូវបច្ចេកវិទ្យាបញ្ចុះកម្តៅយ៉ាងពិសេសដើម្បីទ្រទ្រង់ការកើនឡើងនៃថាមពលនេះ ដោយរន្ធបញ្ចេញខ្យល់ក្តៅទាំងអស់ត្រូវបានរចនានៅផ្នែកខាងក្រោយនៃត្រចៀកបត់ ចៀសវាងត្រូវដៃកាន់ Mouse ខណៈផ្នែកខាង និងខាងក្រោមធ្វើជាប្រភពបឺតខ្យល់ត្រជាក់ ព្រមទាំងមានលំហូរខ្យល់ក្នុងម៉ាស៊ីនជួយកាត់បន្ថយសីតុណ្ហភាពសមាសភាគផ្ទៃលើបានរហូតដល់ 5°C ថែមទាំងបក់ឆ្លងកាត់ក្តារចុចដើម្បីរក្សាភាពត្រជាក់ដល់ដៃអ្នកប្រើប្រាស់។ ប្រព័ន្ធបញ្ចុះកម្តៅនេះរួមមាន Vapor Chamber ដែលមានកម្រាស់ក្រាស់ជាងមុន 20% បន្ទះស្ពាន់ Ultrathin 0.1mm កើនផ្ទៃសរុបដល់ 246,898mm² និងកង្ហារ CPU/GPU ដែលត្រូវបានកែលម្អឱ្យបង្កើតលំហូរខ្យល់បានច្រើនជាងមុន 91%។ សូម្បីតែ SSD PCIe® 5.0 ក៏ត្រូវបានបំពាក់នូវប្រព័ន្ធបញ្ចុះកម្តៅ Graphite-and-copper ដោយឡែក ដើម្បីធានាបាននូវល្បឿនផ្ទុកទិន្នន័យខ្ពស់បំផុតដោយមិនមានការរអាក់រអួលឡើយ។
រូបភាពច្បាស់ត្រជាក់ភ្នែក៖ អេក្រង់ Laptop Mini-LED ទំហំ 18" កម្រិត 4K 240Hz ដំបូងគេលើពិភពលោក ជាមួយ ROG Nebula ELMB

ចំណុចលេចធ្លោនៃ ROG Strix SCAR 18 គឺអេក្រង់ ROG Nebula HDR Display ដែលជាអេក្រង់ Laptop Mini-LED ទំហំ 18 អ៊ីញ កម្រិត 4K 240Hz ដំបូងគេលើពិភពលោក ជាមួយ ROG Nebula ELMB ដោយបច្ចេកវិទ្យា Mini-LED នេះផ្តល់នូវ Dimming Zones ជាង 2000 តំបន់, ពន្លឺអតិបរមា 1600 nits (HDR) និងគ្របដណ្តប់ពណ៌ DCI-P3 100%។ បច្ចេកវិទ្យា AGLR ជួយកាត់បន្ថយការចាំងផ្លាតពន្លឺបាន 55% និងបង្កើន Contrast ដល់ទៅ 4.5 ដង ដោយមិនធ្វើឱ្យស្រពិចស្រពិល ឬបាត់បង់ពណ៌ដើម ព្រមទាំងទទួលបានការទទួលស្គាល់កម្រិត VESA® ClearMR 11000។ លើសពីនេះ បច្ចេកវិទ្យា ROG Nebula Extreme Low Motion Blur (ELMB) ត្រូវបានបែងចែកជា 8 តំបន់ដាច់ដោយឡែកពីគ្នា ដោយវាបិទពន្លឺចំពេលដែល Pixel កំពុងផ្លាស់ប្តូរពណ៌ ធ្វើឱ្យរូបភាពមានចលនាច្បាស់ឥតខ្ចោះ និងទ្រទ្រង់ Variable Refresh Rates ដើម្បីការពារការទាក់ ឬដាច់រូបភាព ដែលស័ក្តិសមបំផុតសម្រាប់អ្នកលេងហ្គេម Esports។
ការអាប់ក្រេតងាយស្រួល និងរចនាបថ ROG ដ៏ល្បីល្បាញ

ROG Strix SCAR 18 ត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យា ដោយមានគម្របខាងក្រោមដែលអាចបើកដោះដូរ RAM និង SSD បានយ៉ាងងាយស្រួលក្នុងពេលប៉ុន្មានវិនាទីដោយមិនបាច់ប្រើប្រដាប់រវៃ ព្រមទាំងមានគន្លឹះ ROG Q-Latch សម្រាប់ចាប់រ៉ែម SSD ដោយមិនបាច់ប្រើខ្ចៅ។ ម៉ាស៊ីននេះរក្សានូវរចនាបថ ROG យ៉ាងប្រណីតដោយបំពាក់ភ្លើង Aura RGB Bar 360° ជុំវិញបាតម៉ាស៊ីន, អក្សរ ROG Eye មានភ្លើង RGB លើគម្រប និងអេក្រង់ LED AniMe Vision សម្រាប់បង្ហាញអក្សរ ឬ Animation តាមតម្រូវការ ហើយអ្នកប្រើប្រាស់ក៏អាចបិទភ្លើង RGB ទាំងអស់តាម Armoury Crate ដើម្បីទទួលបានរូបភាពបែប Stealth ពណ៌ខ្មៅស្រទន់បានផងដែរ។ លើសពីនេះ វាក៏បំពាក់នូវប្រព័ន្ធតភ្ជាប់ទំនើបចុងក្រោយ រួមមានរន្ធ Thunderbolt™ 5 ចំនួនពីរ, រន្ធ 2.5G LAN និងបច្ចេកវិទ្យា WiFi 7 សម្រាប់បទពិសោធន៍លេងហ្គេមដ៏សម្បូរបែបគ្រប់ទីកន្លែង។


អំពី ROG
Republic of Gamers (ROG) គឺជាម៉ាកសញ្ញារងរបស់ ASUS ដែលខិតខំប្រឹងប្រែងបង្កើត Hardware និង Software សម្រាប់លេងហ្គេមដ៏ល្អបំផុតលើលោក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ROG ផ្តល់ជូននូវផលិតផលច្នៃប្រឌិតថ្មីៗពេញលេញ ដែលល្បីល្បាញខាងផ្នែកដំណើរការ និងគុណភាព រួមមាន Motherboards, ក្រាហ្វិកកាត, សមាសធាតុប្រព័ន្ធ, កុំព្យូទ័រយួរដៃ, កុំព្យូទ័រលើតុ (Desktops), អេក្រង់ (Monitors), ទូរស័ព្ទដៃស្មាតហ្វូន, ឧបករណ៍សំឡេង, Routers និងឧបករណ៍គ្រឿងបន្សំផ្សេងៗ។ ROG តែងតែចូលរួម និងឧបត្ថម្ភដល់ព្រឹត្តិការណ៍លេងហ្គេមអន្តរជាតិធំៗ។ ឧបករណ៍របស់ ROG ត្រូវបានប្រើប្រាស់ដើម្បីបង្កើតកំណត់ត្រា Overclocking រាប់រយដង ហើយវានៅតែបន្តជាជម្រើសដំបូងគេរបស់អ្នកលេងហ្គេម និងអ្នកចូលចិត្តបច្ចេកវិទ្យានៅជុំវិញពិភពលោក។ ដើម្បីក្លាយជាអ្នកដែលហ៊ានប្រឈម (those who dare) សូមស្វែងយល់បន្ថែមអំពី ROG នៅ http://rog.asus.com/kh/ ។
ព័ត៌មាននៃការដាក់លក់ និងតម្លៃ
កុំព្យូទ័រយួរដៃលេងហ្គេមជំនាន់ថ្មីរួមមាន ROG Strix SCAR 18 (G835) នឹងមានដាក់លក់ចាប់ពីថ្ងៃទី 21 ខែខែសីហានេះតទៅនៅក្នុងប្រទេសកម្ពុជា។
អតិថិជនទាំងអស់អាចស្វែងរក និងជាវម៉ូដែលទាំងនេះបាននៅតាមហាងផ្ដាច់មុខរបស់ ASUS (ASUS Exclusive Stores) និងបណ្តាហាងលក់រាយជាដៃគូដទៃទៀតនៅទូទាំងប្រទេស។
សម្រាប់តម្លៃលក់រាយផ្លូវការវិញ ម៉ូដែល ROG Strix SCAR 18 (G835) មានតម្លៃចាប់ពី $ 4,599 USD។ សូមទាក់ទងតំណាងចែកចាយ ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
ROG Facebook: https://www.facebook.com/ASUSROGKH





