នៅប្រទេសជប៉ុន សូម្បីតែគ្រូពេទ្យសង្គ្រោះបន្ទាន់ក៏ដោះស្បែកជើងរបស់ពួកគេចេញក្នុងពេលចូលទៅជួយអ្នកជំងឺនៅក្នុងផ្ទះ ដែលត្រូវការជំនួយបន្ទាន់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅប្រទេសជប៉ុន ការដោះស្បែកជើងមុនពេលចូលផ្ទះមិនមែនគ្រាន់តែជាបញ្ហានៃសុជីវធម៌ល្អនោះទេ វាជាប្រពៃណីវប្បធម៌ដែលមានឫសគល់យ៉ាងជ្រៅ។
ការអនុវត្តនេះចាប់ផ្តើមនៅ genkan ដែលជាតំបន់ច្រកចូលដែលមនុស្សចាកចេញពីពិភពខាងក្រៅជានិមិត្តរូប។ ស្បែកជើងក្រៅផ្ទះត្រូវបានចាត់ទុកថាកខ្វក់ ដូច្នេះគេដោះស្បែកជើងចេញមុនពេលបោះជំហានចូលទៅក្នុងកន្លែងស្អាត ពិសេសផ្ទះរបស់អ្នកណាម្នាក់។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ទំនៀមទម្លាប់នេះនៅតែអាចអនុវត្តបាននៅពេលដែលរាល់វិនាទីមានសារៈសំខាន់។

ក្រុមសង្គ្រោះបន្ទាន់របស់ជប៉ុនត្រូវបានបណ្តុះបណ្តាលឱ្យដោះស្បែកជើងរបស់ពួកគេចេញនៅពេលចូលទៅក្នុងផ្ទះ ដោយដាក់វាដោយប្រុងប្រយ័ត្ន ដើម្បីឱ្យពួកគេអាចពាក់វាវិញបានយ៉ាងឆាប់រហ័សនៅពេលចាកចេញ។ នេះបង្ហាញពីការគោរពទៅកាន់គ្រួសារអ្នកជំងឺ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ល្បឿន ឬសុវត្ថិភាពអ្នកជំងឺឡើយ។

ប្រពៃណីនេះពង្រីកហួសពីផ្ទះសម្បែងផងដែរ រហូតដល់វត្តអារាម សាលារៀន ផ្ទះសំណាក់ប្រពៃណី និងកន្លែងផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន។
ជប៉ុន ជាឧទាហរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយអំពីរបៀបដែលវប្បធម៌អាចក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃយ៉ាងជ្រាលជ្រៅ សូម្បីតែក្នុងពេលមានវិបត្តិក៏ដោយក៏គេនូវតែគោរពតាមប្រពៃណីវប្បធម៌៕
ប្រភព៖ No One Cares





