ការខាំដោយក្តីស្រលាញ់ ឬ "Hickey" ជាធម្មតាគ្មានអ្វីក្រៅពីស្នាមជាំដែលបណ្តាលមកពីសរសៃឈាមតូចៗដែលបាក់នៅក្រោមស្បែកនោះទេ ហើយយើងចាត់ទុកថាជាស្នាមនៃក្ដីស្រឡាញ់ ប៉ុន្ដែវាជាសញ្ញាគ្រោះថ្នាក់មួយប្រសិនបើអ្នកធ្វើវាខ្លាឱងពេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែក្នុងករណីកម្រណាស់ ការបឺតខ្លាំង ឬរបួសត្រង់កញ្ចឹងកត្រូវបានផ្សារភ្ជាប់ទៅនឹងរបួសសរសៃឈាមធ្ងន់ធ្ងរ។
ករណីមួយដែលបានរាយការណ៍ពាក់ព័ន្ធនឹងក្មេងប្រុសអាយុ 17 ឆ្នាំម្នាក់នៅប្រទេសម៉ិកស៊ិកដែលបានដាច់សរសៃឈាមខួរក្បាលបន្ទាប់ពីទទួលបានស្នាមខាំនៅលើកញ្ចឹងកពីមិត្តស្រីខ្លួន។ គ្រូពេទ្យសង្ស័យថារបួសនេះអាចបានប៉ះពាល់ដល់សរសៃឈាម ដែលអាចរួមចំណែកដល់ការបង្កើតកំណកឈាមដែលធ្វើដំណើរទៅកាន់ខួរក្បាលរបស់គាត់។

ជាសំណាងល្អ ស្ថានភាពដូចនេះគឺកម្រមានណាស់។ ស្នាមខាំភាគច្រើនជាសះស្បើយដោយខ្លួនឯង ហើយមិនបង្កបញ្ហាធ្ងន់ធ្ងរទេ។
យ៉ាងណាក៏ដោយ វាជាការរំលឹកដ៏គួរឱ្យចាប់អារម្មណ៍មួយថាសរសៃឈាមនៅកគឺងាយរងគ្រោះ ហើយរបួសធ្ងន់ធ្ងរចំពោះតំបន់នេះមិនគួរមើលស្រាលឡើយ៕
ប្រភព៖ Random Facts





