ករណីឆេះផ្ទះពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ ករណីបង្កឲ្យខូចខាតផ្ទះអស់ចំនួន៧ខ្នង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ករណីគ្រោះអគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២រសៀល ត្រូវបានកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការបានទាំងស្រុងហើយ និងបណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋអស់ចំនួន៧ខ្នង។

ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ជិត២០គ្រឿង បាញ់ទឹកពន្លត និងទប់ស្កាត់ការរាលដាល រហូតគ្រប់គ្រងបានជាស្ថាពរ។
សូមបញ្ជាក់ផងដែរថា ករណីនេះមិនបង្កឲ្យមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ៕









