យល់ដឹង ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំប្រពៃណីរបស់ជាតិខ្មែរ បងប្អូនពុទ្ធសាសនិកទាំងឡាយតែងតែទៅវត្តអារាម ដើម្បីធ្វើបុណ្យបូជាបាយអំបោះ បូជាប្រាក់កាស និងឧទ្ទិសកុសលដល់បុព្វបុរស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណា អ្នកជំនាញផ្នែកវប្បធម៌ និងសាសនាបានរំលឹកឲ្យប្រជាពលរដ្ឋគោរពសណ្តាប់ធ្នាប់ និងជៀសវាងអំពើមិនសមរម្យមួយចំនួន ដែលអាចប៉ះពាល់ដល់កិត្តិយសសាសនា និងវប្បធម៌ជាតិ។

ដើម្បីរក្សាកិត្តិយសវប្បធម៌ និងសណ្តាប់ធ្នាប់ក្នុងសង្គម អ្នកដែលអញ្ចើញមកទីវត្តអារាម គួរតែគោរព និងប្រព្រឹត្តសុចរិត។ មានអំពើមួយចំនួនដែលត្រូវជៀសវាង ព្រោះវាមិនសមរម្យក្នុងវត្តអារាម ឬអាចប៉ះពាល់ដល់សេចក្តីជឿជាក់សាសនាចិត្តរបស់អ្នកដទៃ៖
១. និយាយខ្លាំង និងសើចអ៊ូអរ
វត្តអារាមគឺជាកន្លែងស្ងប់ស្ងាត់សម្រាប់អនុវត្តធម៌ និងបូជា។ ការនិយាយខ្លាំង ឬសើចអ៊ូអរ អាចធ្វើឲ្យអ្នកដទៃរំខាន និងប៉ះពាល់ដល់ការអានសូត្រឬការបន្តធម៌។
២. ការប្រើប្រាស់ទូរស័ព្ទក្នុងវិធីសាសនា
ការថតរូប ឬថតវីដេអូដោយមិនសមរម្យ ព្រមទាំងការលេងហ្គេម ឬចុចទូរស័ព្ទពេលមានពិធី ធ្វើឲ្យខាតអន់ភាព និងបង្ហាញពីការមិនគោរពដល់ព្រះសង្ឃ និងពុទ្ធសាសនិក។
៣. សម្លៀកបំពាក់មិនសមរម្យ

វត្តអារាមគឺជាទីកន្លែងបរិសុទ្ធ។ ការស្លៀកពាក់ខ្លីពេក រឹតត្បិតពេក ពាក់មួក ឬបង្ហាញរាងកាយច្រើនពេក គឺមិនសមរម្យ។ បុគ្គលគួរតែស្លៀកពាក់អោយសមរម្យ គួរអោយគោរព និងសមនឹងកន្លែង។

៤. អំពើមិនសមរម្យ អសុរោះ និងបង្កជាជម្លោះ
ការចាប់ដៃ ក្រឡៀកក្រឡុក ប្រើពាក្យមិនសមរម្យ ឬប្រព្រឹត្តអំពើបង្កស្នាមអាសអាភាសក្នុងវត្ត គឺជារឿងមិនអនុញ្ញាត និងប៉ះពាល់ដល់កិត្យានុភាពសាសនា។
៥. មកវត្តក្នុងសភាពស្រវឹងស្រា ជក់បារី ឬយកគ្រឿងស្រវឹងផ្សេងៗចូលទៅក្នុងវត្តអារាម
វត្តមិនមែនជាកន្លែងសប្បាយជក់បារី ឬកន្លែងផឹកស៊ីស្រវឹងទេ។ ការមកវត្តអារាម ឬយកគ្រឿងស្រវឹងផ្សេងៗចូលក្នុង ជាការរំខានដល់អ្នកផ្សេង និងអាចនាំឲ្យមានអាកប្បកិរិយាមិនសមរម្យ។
៦. ការលេងសើចសប្បាយនៅជិតសាលាធម្ម
ពេលមានពិធីសាសនា ឬព្រះសង្ឃកំពុងសូត្រធម៌ គួរណាតែរក្សាស្ងៀមស្ងាត់។ ការលេងសើច សូរសំឡេងឬចាក់តន្ត្រីជិតវត្ត គឺជារឿងគួរជៀសវាង។
៧. ការចោលសំរាម ឬរំខានសត្វ
វត្តអារាមគឺជាកន្លែងស្អាតបរិសុទ្ធ។ ការចោលសំរាមច្របាច់គ្រប់ទី ឬរំខានសត្វ (ដូចជា ចាប់បក្សី ឬចាប់ឆ្មា-ឆ្កែ) គឺប៉ះពាល់ដល់បរិស្ថាន និងបង្កឲ្យអ្នកដទៃមិនពេញចិត្ត។
៨. លេងល្បែងស៊ីសង វប្បធម៌ល្បែងស៊ីសងមិនបានផ្ដល់ផលប្រយោជន៍ដល់ជីវិតឡើយ ហើយផ្ទុយទៅវិញ វាបំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសរបស់គ្រួសារ និងសង្គមជាតិថែមទៀតផង។
ដើម្បីឲ្យបុណ្យភ្ជុំបិណ្ឌមានអត្ថន័យពេញលេញ សូមបងប្អូនពុទ្ធសាសនិកទាំងអស់ ចងចាំរក្សាអន់ភាព សម្លៀកបំពាក់សមរម្យ គោរពសណ្តាប់ធ្នាប់ និងបង្ហាញសុចរិត ក្នុងពេលទៅវត្ត។ វត្តអារាមគឺជាទីកន្លែងបរិសុទ្ធសម្រាប់សង្គមទាំងមូល ដូច្នេះការគោរពវត្តអារាមគឺជាការគោរពខ្លួនឯង និងជាអត្តសញ្ញានៃកិត្តិយសជាតិខ្មែរផងដែរ សូមប្រជាជនខ្មែរទាំងអស់គ្នារីករាយជាមួយរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ។
ប្រភព: internet
អត្តបទដោយ: Kim





