ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ពីការចូលរួមជាអ្នកសង្កេតការណ៍ និងជួយលើផ្នែកបច្ចេកទេស ដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

//s9.kh1.co/46/46949f783bb4cd9664b189651a9ba30422403672.jpg
សង្គម

 ២២-សីហា-២០២៥ ៩ព្រឹក · ១៨ ម៉ោងមុន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការចូលរួមជាអ្នកសង្កេតការណ៍ និងជួយលើផ្នែកបច្ចេកទេស ដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឈានដល់ការរកដំណោះស្រាយធ្វើឱ្យវិលត្រឡប់មកវិញនូវប្រក្រតីភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា ភាគីមិត្តចិនបានយកចិត្តទុកដាក់លើផលប៉ះពាល់ដល់ជនស៊ីវិល ព្រមទាំងឃ្លាំមើល និងតាមដានអំពីស្ថានការណ៍តាមព្រំដែនយ៉ាងដិតដល់។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និង យោធភូមិភាគទី១របស់ថៃបានដំណើរការកិច្ចប្រជុំរបស់ខ្លួនពេញ១ថ្ងៃ ជាលទ្ធផលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ វិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាថ្ងៃនេះនៅខេត្តស្រះកែវ ប្រទេសថៃ ដែលសង្ឃឹមថា កិច្ចប្រជុំមួយនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអាចអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកវិញនូវ សន្តិភាព ស្ថិរភាព និងប្រក្រតីភាព៕ 

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=433,q=100/6a/6a60444abb8e81146e1cbe4e579ef2410360d8b4.jpeg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T