ក្រុមអនុព័ន្ធយោធាបរទេសមកពី ៩ប្រទេស នឹងចុះទៅពិនិត្យស្ថានភាពជាក់ស្តែង ការអនុវត្តបទឈប់បាញ់

//s9.kh1.co/8a/8a755083d2d8f99d30f044850ddf7e68b4db5175.jpeg
សង្គម

 ១០-សីហា-២០២៥ ១០ព្រឹក · មួយថ្ងៃមុន

ក្រុមអនុព័ន្ធយោធាបរទេសមកពី ៩ប្រទេស នឹងចុះទៅពិនិត្យស្ថានភាពជាក់ស្តែង ការអនុវត្តបទឈប់បាញ់

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីខាងលើនេះមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត ដើម្បីធានាថាបេសកកម្មនេះ នឹងប្រព្រឹត្តទៅដោយរលូន។

សូមគូសបញ្ជាក់ផងដែរថា បេសកកម្ម និងសកម្មភាពនេះបានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបំពេញការងារប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្កការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕ ដោយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/e8/e8fa810a5e2fdd28b848ffa7b2e55c51223640d3.jpg

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើឡើងតាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ មិនមែនដោះស្រាយតាមមធ្យោបាយប្រើកម្លាំងយោធាទេ

 ១១-សីហា-២០២៥ 
 ១ល្ងាច · ៣៩ នាទីមុន
//s9.kh1.co/ab/ab5d4abb1bf3f294c3b444571c9a5cda7550ad81.jpg

អភិបាលខេត្តព្រះវិហារ បាននាំយកអំណោយម៉ូតូហុងដាវេវចំនួន ១០គ្រឿង ប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់ប្រើប្រាស់ជាមធ្យោបាយក្នុងការបម្រើឱ្យកិច្ចប្រតិបត្តិការការពារជាតិ

 ១១-សីហា-២០២៥ 
 ១១ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/b1/b1038450c5ccb15233d638a95adf54125eb2d53d.jpg

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កម្ពុជានិងអន្តរជាតិនឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនគោរពច្បាប់អន្តរជាតិដោយដោះលែងទាហាន១៨នាក់មកឲ្យកម្ពុជាវិញ

 ១១-សីហា-២០២៥ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T