អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើឡើងតាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ មិនមែនដោះស្រាយតាមមធ្យោបាយប្រើកម្លាំងយោធាទេ

//s9.kh1.co/e8/e8fa810a5e2fdd28b848ffa7b2e55c51223640d3.jpg
សង្គម

 ១១-សីហា-២០២៥ ១ល្ងាច · ៣ ម៉ោងមុន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីជូនប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ឱ្យបានជ្រាបថា ជំហរបស់កម្ពុជាគឺការដោះស្រាយបញ្ហាព្រំដែនត្រូវធ្វើឡើងតាមយន្តការបច្ចេកទេស ហើយនិងយន្តការច្បាប់អន្តរជាតិ មិនមែនដោះស្រាយតាមមធ្យោបាយប្រើកម្លាំងយោធានោះទេ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីជូនប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ឱ្យបានជ្រាបថា ជំហរបស់កម្ពុជាគឺការដោះស្រាយបញ្ហាព្រំដែនត្រូវធ្វើឡើងតាមយន្តការបច្ចេកទេស ហើយនិងយន្តការច្បាប់អន្តរជាតិ មិនមែនដោះស្រាយតាមមធ្យោបាយប្រើកម្លាំងយោធានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/60/60cc8eb20b5d4c88725a95e305387783d1c6628b.jpeg

ជាមួយនឹងការបញ្ជាក់ជំហរបែបនេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំលេចនូវចំណុចសំខាន់ៗមួយចំនួនដែលចាត់ទុកថាជាខែលការពារបូរណភាពទឹកដីរបស់កម្ពុជាដែលមានជាអាទិ៍។

ទី១. គឺមានការដឹកនាំនិងបញ្ជារបស់ថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទាននូវសិទ្ធិពេញលេញក្នុងការទំនាក់ទំនងជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងកិច្ចការយោធា ហើយសម្ដេចទាំងពីរគឺជាថ្នាក់ដឹកនាំដ៏កក់ក្ដៅបំផុតរបស់ប្រជាពលរដ្ឋខ្មែរ។

ទី២ គឺយើងមានវីរកងទ័ព និងវីរកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើងដែលតស៊ូយ៉ាងស្វិតស្វាយ ក្រាញននៀលមិនរាថយ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីឱ្យខាងតែបាន។ វីរភាពដ៏អង់អាចក្លាហាននេះ បានទទួលការគោរពកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋានក៏ដូចជា ពីសំណាក់មជ្ឈដ្ឋានខាងក្រៅជាច្រើនផ្សេងទៀត។

ទី៣. យើងមានកម្លាំងមហាសាមគ្គី និងឯកភាពជាតិដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋខ្មែរយើង ដោយមិនប្រកាន់និន្នាការ នយោបាយ សាសនា មិនថាទាំងនៅក្នុងស្រុក និងក្រៅស្រុក មិនថាជាក្មេងចាស់ ប្រុសស្រី បានវេញគ្នាជាធ្លុងមួយលើកស្ទួយមោទនភាពជាតិខ្មែរ ស្រែកទាមទារសន្តិភាពនិងចូលរួមការពារបូរណភាពទឹកដីយ៉ាងស្រាក់សស្រាំនៅពីក្រោយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធជួរមុខរបស់យើង។

និងទី៤. មានការចូលរួមពីសហគមន៍អន្តរជាតិ មានដូចជា ក្រុមអ្នកសង្កេតការណ៍អន្តរកាល បេសកកម្មការទូត អនុព័ន្ធយោធាបរទេស ហើយជាពិសេស សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី ដែលបានដើរតួនាទីគន្លឹះ នៅក្នុងការសម្រេចបានបទឈប់បាញ់ដែលចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ពួកគេគឺជាសាក្សីយ៉ាងសំខាន់នៅក្នុងការអនុវត្តបទឈប់បាញ់ និងអាចវាយតម្លៃយ៉ាងច្បាស់ថា តើភាគីណាជាអ្នកបំពាន កិច្ចព្រមព្រៀងឈប់បាញ់និងរំលោភបទឈប់បាញ់៕ 

ប្រភព៖ ក្រសួងព័ត៌មាន

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/ab/ab5d4abb1bf3f294c3b444571c9a5cda7550ad81.jpg

អភិបាលខេត្តព្រះវិហារ បាននាំយកអំណោយម៉ូតូហុងដាវេវចំនួន ១០គ្រឿង ប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់ប្រើប្រាស់ជាមធ្យោបាយក្នុងការបម្រើឱ្យកិច្ចប្រតិបត្តិការការពារជាតិ

 ១១-សីហា-២០២៥ 
 ១១ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/b1/b1038450c5ccb15233d638a95adf54125eb2d53d.jpg

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កម្ពុជានិងអន្តរជាតិនឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនគោរពច្បាប់អន្តរជាតិដោយដោះលែងទាហាន១៨នាក់មកឲ្យកម្ពុជាវិញ

 ១១-សីហា-២០២៥ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T