ក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារ បីបានកំពុងចាប់ដៃសហការគ្នា៖ ក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មបោកគក់និងសម្ងួត ក្រុមហ៊ុនClean24 ដែលបានចាប់ដៃគូអាជីវកម្មជាមួយ ក្រុមហ៊ុន Alliance Laundry Systems (ALS) បានប្រកាសសហការជាផ្លូវការជាមួយ ធនាគាអេស៊ីលីដា ភីអិលស៊ី ស្ថាប័នហិរញ្ញវត្ថុដ៏ធំដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា

//s9.kh1.co/83/8323d6be5207e160963024dcddb471d21d7b76ab.jpg
សង្គម

 ២២-កក្កដា-២០២៥ ៨ព្រឹក · ១០ ម៉ោងមុន

ក្រុមហ៊ុនClean24, Alliance Laundry Systems (ALS) និងធនាគាអេស៊ីលីដា បានប្រកាសពីកិច្ចសហការដ៏សំខាន់មួយក្នុងគោលបំណងលើកកម្ពស់ ឧស្សាហកម្មបោកគក់និងសម្ងួតនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទំនើប និងទាន់សម័យ។

ភ្នំពេញ, 18 កក្កដា 2025, ក្រុមហ៊ុនClean24, Alliance Laundry Systems (ALS) និងធនាគាអេស៊ីលីដា បានប្រកាសពីកិច្ចសហការដ៏សំខាន់មួយក្នុងគោលបំណងលើកកម្ពស់ ឧស្សាហកម្មបោកគក់និងសម្ងួតនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទំនើប និងទាន់សម័យ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

កាលពីពេលថ្មីៗកន្លងមកនេះ  ក្រុមហ៊ុន Clean24 ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហ្វ្រេនឆាយបោកគក់និងសម្ងួតដាក់កាក់លំដាប់លេខ១ និងជាតំណាងចែកចាយម៉ាស៊ីនបោកគក់និងសម្ងួតម៉ាកSpeed Queen ផ្លូវការតែមួយគត់ នៅប្រទេសកម្ពុជា បានទទួលពាន់រង្វាន់ “ Southeat Asia Rising Star Award 2024” ពីក្រុមហ៊ុន Alliance Laundry Systems ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនបោកគក់និងសម្ងួតឈានមុខគេ ដែលនេះបង្ហាញពីជំហានសំខាន់នៃការបន្តពង្រីកសក្តានុពលនៃអាជីវកម្មបោកគក់និងសម្ងួតទូទាំងប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ផងដែរ ។

រូបភាព
រូបភាព
រូបភាព
រូបភាព

កិច្ចសហការរវាងគំរូអាជីវកម្មហ្វ្រេនឆាយបោកគក់និងសម្ងួត Clean24 ដោយអ្នកជំនាញក្នុងស្រុក, និងម៉ាស៊ីនគុណភាពស្តង់ដារអន្តរជាតិ Speed Queen ពីក្រុមហ៊ុន Alliance Laundry Systems ព្រមទាំង ធនាគារអេស៊ីលីដា ភីអិលស៊ីដែលនឹងមកជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុដល់វិនិយោគិនជំនាន់ថ្មី ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យកាន់តែយូរអង្វែង។ សម្រាប់វិនិយោគិនទាំងឡាយដែលមានបំណងវិនិយោគលើអាជីវកម្មបោកគក់និងសម្ងួត Clean24 នឹងទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយទំាងដំណើរការកម្ចីបានលឿនរហ័ស និងងាយស្រួលព្រមទាំងទទួលបានសេវាហិរញ្ញវត្ថុផ្សេងៗថែមទៀតផង។ 

រូបភាព
រូបភាព
រូបភាព
រូបភាព

មិនតែប៉ុណ្ណោះក៏ជួយផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមកបោកគក់និងសម្ងួតនៅក្នុងហាងClean24 ព្រមទាំងរីករាយជាមួយប្រូម៉ូសិននិងការផ្តល់ជូនពិសេសតាមរយៈអែបអេស៊ីលីដាផងដែរ ។

“ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មបោកគក់និងសម្ងួតនៅប្រទេសកម្ពុជាឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ” លោក ប៉េង វ​ណ្ណា​រិ​ទ្ធ ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន CLEAN24 CO., LTD បាន​មាន​ប្រសាសន៍ថែមទៀត​ថា​ ការរួមគ្នារវាង Clean24 និងបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុន Alliance Laundry Systemsនិងស្ថាប័នហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា នឹងនាំអ្នកបណ្តាក់ទុនទាំងអស់ឆ្ពោះទៅកាន់ភាពជោគជ័យយ៉ាងយូរអង្វែង ។

រូបភាព
រូបភាព
រូបភាព
រូបភាព

លើសពីនេះទៅទៀត កិច្ចសហការនេះនឹងជួយពង្រឹងជំហរបស់ Clean24 ឱ្យកាន់តែរឹងមាំ ក្នុងនាមជាតំណាងចែកចាយម៉ាស៊ីនម៉ាកSpeed Queen ជាផ្លូវការតែមួយគត់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពជឿជាក់ និងម្ចាស់គំរូអាជីវកម្មហ្វ្រេនឆាយដែលមានសក្តានុពលក្នុងការជោគជ័យខ្ពស់ ។ ដូចនេះវិនិយោគិនទាំងលើម៉ាស៊ីននិងហ្វ្រេនឆាយអាចជឿទុកចិត្តបានថាលោកអ្នកនឹងទទួលបានម៉ាស៊ីន ឧបករណ៍គ្រឿងបន្លាស់គុណភាពស្តង់ដារចេញពីរោងចក្រពិតប្រាកដ។ 

រូបភាព
រូបភាព
រូបភាព
រូបភាព

សម្រាប់លោកអ្នកចាប់អារម្មណ៍លើម៉ាស៊ីនបោកគក់និងសម្ងួតឬ ពិគ្រោះយោបល់ទាក់ទងនឹងការបើកហ្វ្រេនឆាយ

សូមទំនាក់ទំនងមកកាន់៖ 096 26 33 555 ឬ ហ្វេសប៊ុក Clean24 Laundryហាងបោកគក់និងសម្ងួតឃ្លីន24

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/2c/2c61ee3ab558e2d570739bb421c4b43b811bf899.jpg

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់កងកម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឲ្យស្របតាមច្បាប់

 ២២-កក្កដា-២០២៥ 
 ១០ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T