ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់កងកម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឲ្យស្របតាមច្បាប់

//s9.kh1.co/2c/2c61ee3ab558e2d570739bb421c4b43b811bf899.jpg
សង្គម

 ២២-កក្កដា-២០២៥ ១០ព្រឹក · ៨ ម៉ោងមុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់កងកម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឲ្យស្របតាមច្បាប់

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាឱកាសនោះ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង និងធ្វើការចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាលដែលទើបទទួលតំណែងនិងតំឡើងឋានន្តរសក្តិនាពេលនេះ គឺជាការផ្តល់ជំនឿនិងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះមន្រ្តីនគរបាលដែលមានស្នាដៃបានខិតខំបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានល្អ និងជំរុញឲ្យមន្រ្តីបន្តខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរ។ ពង្រឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋដែលមានការបារម្ភលើបញ្ហាមួយចំនួន រួមមាន:បទល្មើស ឆក់ គាស់ផ្ទះ ក្មេងទំនើង ធាក់ប្លន់យកម៉ូតូ លក់ចែកចាយប្រើប្រាស់គ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ជាការឆ្លើយតបពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់មានប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឲ្យស្របតាមច្បាប់ និងក៏ដូចបន្តពង្រឹងការងារអន្តោប្រវេសន៍ផងដែរ។ បានណែនាំស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្រ្កាប ទីតាំងសង្ស័យជួញដូរមនុស្សខុសច្បាប់ ពង្រឹងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព តាមបណ្តាមូលដ្ឋាន។ ណែនាំមន្រ្តីជំនាញចរាចរណ៍ ត្រូវចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវកាត់បន្ថយបញ្ហាភាពអសកម្មតាមដងផ្លូវដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋ។បន្តគ្រប់គ្រងតាមដានឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងលទ្ធផលប្រតិបត្តិការរបស់កងកម្លាំងគ្រប់ផ្នែកនិងជំនាញក្នុងរយៈពេល០៦ខែចុងក្រោយនេះបានរួមគ្នាធ្វើការបង្ការ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌបានសម្រេចជោគជ័យភាគច្រើន ពោលគឺនៅមានសេសសល់បទល្មើសមួយចំនួនតូចតែប៉ុណ្ណោះ មិនទាន់បង្រ្កាបបាន ហើយយើងនៅបន្តស្រាវជ្រាវតាមជំនាញស្វែងរកមុខសញ្ញាដើម្បីបង្រ្កាបថែមទៀតគឺមិនទុកចោលបទល្មើសនោះឡើយ។ សូមបញ្ជាក់ថា មន្រ្តីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ ឋានន្តរសក្តិសរុប១២១រូប ៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/83/8323d6be5207e160963024dcddb471d21d7b76ab.jpg

ក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារ បីបានកំពុងចាប់ដៃសហការគ្នា៖ ក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មបោកគក់និងសម្ងួត ក្រុមហ៊ុនClean24 ដែលបានចាប់ដៃគូអាជីវកម្មជាមួយ ក្រុមហ៊ុន Alliance Laundry Systems (ALS) បានប្រកាសសហការជាផ្លូវការជាមួយ ធនាគាអេស៊ីលីដា ភីអិលស៊ី ស្ថាប័នហិរញ្ញវត្ថុដ៏ធំដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា

 ២២-កក្កដា-២០២៥ 
 ៨ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T