ផ្លូវការ! កីឡាករ Barca រូបនេះបានយល់ព្រមចុះកុងត្រា ២ ឆ្នាំស្នាក់នៅក្លិបបន្ត

//s9.kh1.co/94/94e45b4a34f5cfb7a131f5b2c33253421c53c396.jpg
កីទ្បា

 ០៨-កក្កដា-២០២៥ ១ល្ងាច · ៤ ម៉ោងមុន

កីឡាករសញ្ជាតិប៉ូឡូញរូបនេះនឹងបន្តស្នាក់នៅទឹកដី Camp Nou រហូតដល់ឆ្នាំ២០២៧

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា អ្នកចាំទី Wojciech Szczesny បានចុះកុងត្រាស្នាក់នៅ Barcelona បន្តចំនួនពីរឆ្នាំទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Wojciech Szczesny
អ្នកចាំទី Wojciech Szczesny

កីឡាករសញ្ជាតិប៉ូឡូញរូបនេះនឹងបន្តស្នាក់នៅទឹកដី Camp Nou រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីមានការពិភាក្សាជាច្រើនខែរួចមក ដោយ Szczesny នឹងប្រកួតប្រជែងជាមួយអ្នកចាទីដៃថ្មីដែល Barca ទើបតែទិញពី Espanyol គឺ Joan Garcia ខណៈដែល Marc- Andre Ter Stergen ត្រូវគេរំពឹងទុកថា ជាអ្នកចាំទីដែលក្លិបមិនត្រូវការទៀតនោះឡើយ។

អ្នកចាំទី Wojciech Szczesny
អ្នកចាំទី Wojciech Szczesny

គួរបញ្ជាក់ផងដែរថា អ្នកចាំទី Wojciech Szczesny បានប្រកាសចូលនិវត្តន៍ម្ដងហើយ តែកាលពីបើករដូវកាល ២០២៤/២០២៥ លោក Hansi Flick បានទាក់ទងទៅកីឡាកររូបនេះឲ្យមករួមក្រុមហើយ Szczesny ក៏យល់ព្រម ដោយធ្វើឲ្យក្រុមបានឈ្នះពានបីនៅរដូវកាលនេះមិនថា La Liga, Copa Del Rey និង Supercopa des Espana នោះឡើយ៕

អ្នកចាំទី Wojciech Szczesny
អ្នកចាំទី Wojciech Szczesny
អ្នកចាំទី Wojciech Szczesny
អ្នកចាំទី Wojciech Szczesny
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T