កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបន្តកុងត្រាជាមួយក្លិប Al-Nassr ចំនួនពីរឆ្នាំបន្ថែមទៀត ដោយបន្តលេងនៅលីគ Saudi Pro-League ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ មានការជជែកវែកញែកពីអនាគតរបស់ Ronaldo បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះនឹងផុតកុងត្រាជាមួយក្លិប Al-Nassr នាដំណាច់ខែមិថុនាខាងមុខនេះ ដោយមានពាក្យចចាមអារ៉ាមថា Ronaldo នឹងចាកចេញពី Al-Nassr ដើម្បីរកការប្រកួតប្រជែងថ្មី។

ប៉ុន្តែឥឡូវនេះ Romano បានទម្លាយច្បាស់ហើយថា ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះនឹងបន្តកុងត្រាចំនួនពីរឆ្នាំបន្ថែមជាមួយ Al-Nassr ខណៈពេលដែល Ronaldo ក៏ធ្លាប់ប្រកាសដែរថារូបគេនឹងបន្តកុងត្រាថ្មីជាមួយក្លិបនេះ។គួរបញ្ជាក់ផងដែរថា Ronaldo បានផ្ទេរពី Manchester United មកកាន់ Al-Nassr កាលពីឆ្នាំ២០២៣ និងស៊ុតបញ្ចូលទីបានរហូតដល់ទៅ៩៩គ្រាប់៕
