រូបភាពថ្មី Justin បង្ហាញភាពស្រស់សង្ហា ជាមួយ កូនប្រុស គួរឲ្យស្រលាញ់

//s9.kh1.co/1a/1a7f2726dc6495edfeac21d8624d396b402f2344.jpeg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២៥ ៩ព្រឹក · ៩ ម៉ោងមុន

តារាចម្រៀងប្រុស លោក Justin Bieber បានបង្ហាញរូបភាពកូនប្រុសរបស់ខ្លួន ត្រូវគេចាប់អារម្មណ៍ពីភាពស្រដៀងគ្នា។

កម្សាន្ត៖ នៅក្នុងរូបថតថ្មីៗជាច្រើនសន្លឹក ដែលបង្ហោះដោយ តារាចម្រៀងប្រុស លោក Justin Bieber ដែលបានបង្ហាញរូបភាពកូនប្រុសរបស់ខ្លួន Jack Blues ត្រូវបានគេសរសើរថាមើលទៅពិតជាដូចតារាចម្រៀងរូបនេះ តាំងពីរូបរាងខ្លួនរហូតដល់ពណ៌សក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin
Justin

កាល​ពី​ថ្មីៗនេះ តារាចម្រៀងលោក Justin Bieber បាន​ចែក​រំលែក​រូបថត​មួយ​សន្លឹក​ នៅ​លើ Instagram ដែលនៅក្នុងកម្រងរូបថតនោះ តារាវ័យ ៣១ ឆ្នាំ និងកូនប្រុសអាយុ ៩ ខែរបស់លោក កំពុងសម្រាកលំហែកាយ និងដើរលេងនៅឯវិមានរបស់គ្រួសារ ក្នុងទីក្រុង Los Angeles ។ 

Justin និង កូនប្រុស 
Justin និង កូនប្រុស 

ថ្វីត្បិតតែ Justin បិទមុខកូនប្រុសក៏ដោយ ក៏មើលទៅឃើញពីភាពស្រដៀងគ្នារវាងឪពុក និងកូន ដែលនៅតែអាចទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។ មហាជន​ជាច្រើន​បាន​បញ្ចេញ​មតិ​ ទៅលើភាពស្រដៀង​របស់ឪពុកកូនអ្នកទាំងពីរ។

Justin និង កូនប្រុស
Justin និង កូនប្រុស

Justin និង ​ភរិយា​ Hailey បាន​ចែក​រំលែក​រូបភាព​ជា​ច្រើន​សន្លឹក​របស់​កូន​ប្រុស​ជា​ទី​ស្រលាញ់​ និង​ភាព​ផ្អែម​ល្ហែម​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​គ្នា។ ទោះជាយ៉ាងណាក៏ដោយ គូស្នេហ៍មួយគូនេះ មិនដែលបង្ហាញមុខ Jack នោះទេ ដើម្បីធានាភាពឯកជន។ កូនប្រុសរបស់តារាប្រុសស្រីរូបនេះ  ត្រូវបានគេចាត់ទុកថា រឹងមាំ គួរឱ្យស្រលាញ់ ហើយតែងតែទាក់ទាញអ្នកចូលចិត្តរាប់លាន នៅក្នុងការបង្ហោះរបស់ឪពុកម្តាយ ក្នុងរូបនីមួយៗ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin
Justin
Justin
Justin
Justin 
Justin 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T