កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបន្តកុងត្រាថ្មីជាមួយនឹងក្លិប Al-Nassr នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបញ្ជាក់នេះបានធ្វើឡើង បន្ទាប់ពីអនាគត ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះជាមួយនឹង Al-Nassr ហាក់ស្រពេចស្រពិលដោយ Ronaldo អស់សុពុលភាពកុងត្រាជាមួយក្លិបនៅអារ៉ាប់មួយនេះ នាថ្ងៃទី៣០ខែមិថុនាខាងមុខនេះហើយ ស្របពេលរូបគេមានអាយុ៤០ឆ្នាំទៅហើយ។

យ៉ាងណាមិញ Cristiano Ronaldo បានចេញមកបញ្ជាក់ច្បាស់ៗពីអនាគតរបស់ខ្លួនថារូបគេនឹងមិនចូលនិវត្តន៍ទៅណានោះទេ គឺនៅតែបន្តលេងបាល់ដដែល ក្រោយជួយក្រុមជម្រើសជាតិព័រទុយកាល់លើកពាន Nations League រួចមក៖ "គឺគ្មានអ្វីត្រូវផ្លាស់ប្ដូរនោះទេ ដូច្នេះខ្ញុំនឹងនៅ Al-Nassr បន្ត? ច្បាស់ណាស់! អ្នកដឹងពីអាយុរបស់ខ្ញុំហើយ ខ្ញុំជិតដល់ពេលបញ្ចប់អាជីពជាងពេលចាប់ផ្ដើម... ប៉ុន្តែខ្ញុំត្រូវតែរីករាយជាមួយពេលវេលាអស់ទាំងនេះ បើសិនខ្ញុំមិនរងរបួសធ្ងន់ធ្ងរទេ ខ្ញុំនឹងនៅតែលេងបន្តទៀត។"



