ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ - Lancôme ដែលជាប្រ៊េនដ៏ល្បីល្បាញឯកទេសខាងសម្រស់របស់ប្រទេសបារាំង បានបើកដំណើរការសាខាដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ការបើកដំណើរការហាងនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងប្រ៊េន Lancôme នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីបើកសម្ភោធហាងថ្មីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ទី២៤ ខែឧសភា ដែលជាកម្មវិធីបង្ហាញពីសម្រស់និងភាពស្រស់ស្អាត ដោយមានវត្តមានដ៏ពិសេសពីតារាកិត្តិយសប្រទេសថៃគឺលោក Gun Atthaphan ក៏ដូចជាវត្តមានតារាកិត្តិយសប្រទេសកម្ពុជាគឺ កញ្ញា ស៊ីន យូប៊ីន កញ្ញា SK និងភ្ញៀវកិត្តិយសពិសេសៗជាច្រើនរូបទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


ភ្ញៀវកិត្តិយសបានស្វែងយល់ពីផលិតផលថែរក្សាសម្រស់ គ្រឿងសម្អាង និងខូលិកសិនទឹកអប់នៅហាង Lancôme ដែលណែនាំដោយអ្នកជំនាញឯកទេស ផ្តល់នូវការប្រឹក្សាផ្ទាល់ខ្លួន និងការណែនាំពីវិធីក្នុងការថែរក្សាសម្រស់អោយស្រស់ស្អាត។



ក្រៅពីបទពិសោធន៍ដែលទទួលបាននៅក្នុងហាង កម្មវិធីនេះបានបន្តនូវកម្មវិធីពិសេសៗជាបន្តបន្ទាប់ទៀត។ នាពេលព្រឹក ភ្ញៀវកិត្តិយសត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងថ្នាក់បង្រៀន ដើម្បីស្វែងយល់ពីវិទ្យាសាស្ត្រដ៏ទំនើបនៅពីក្រោយសេរ៉ូម Génifique Ultimate Serum ថ្មីបំផុតរបស់ Lancôme។ ការប្រារព្ធកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Sofitel Pavilion ដែលបានផ្ដល់នូវបទពិសោធន៌ដែលមិនអាចបំភ្លេចបានសំរាប់អ្នកដែលបានចូលរួម។



ហាង Lancôme មានទីតាំងក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញចាប់ផ្ដើមបើកដំណើរការ និងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អតិថិជន។
LANCÔME
Lancôme បានបង្កើតឡើងក្នុងឆ្នាំ ១៩៣៥ ដែលបង្កប់នូវអត្ថន័យនៃភាពស្រស់ស្អាតរបស់ជនជាតិបារាំង ក៏ដូចជាមានបំណងលើកទឹកចិត្តដល់ស្រ្តីគ្រប់រូប អោយថែរក្សារនិងស្រលាញ់ពេញចិត្តសម្រស់របស់ខ្លួន ដោយមិនគិតពីអាយុឬ ពណ៌សម្បុរឡើយ។ ប្រ៊េនឯកទេសខាងសម្រស់មួយនេះ បានរួមបញ្ចូលជំនាញវិទ្យាសាស្រ្ត និងការយល់ដឹងអំពីតម្រូវការរបស់ស្រ្តី ដើម្បីផលិតបាននូវការច្នៃប្រឌិត លក្ខណៈពិសេសនិង ការបំពេញបន្ថែមរវាងផលិតផលថែរក្សាសម្រស់ គ្រឿងសម្អាង និងទឹកអប់។