គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ សម្រេចបានជាង ៩៧% ខណៈគម្រោងផ្លូវជាតិលេខ១០ បាន១០០%

//s9.kh1.co/56/56adfeb5eea3c1b27f57e3b206d3315a668e3def.png
Khmerhome

 ២៣-ឧសភា-២០២៥ ២ល្ងាច · ១៣ ម៉ោងមុន

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ចំណុចចាប់ផ្ដើម ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ចំណុចបញ្ចប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង វឌ្ឍនភាពសម្រេចបាន ៩៧,៣៧% ហើយ ខណៈ ផ្លូវជាតិលេខ១០ តភ្ជាប់ទៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង មកកាន់តំបន់ឆ្នេរកម្ពុជា បានសម្រេច ១០០%។

https://s9.kh1.co/__image/w=650,h=434,q=100/56/56adfeb5eea3c1b27f57e3b206d3315a668e3def.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កោះកុង៖ គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ចំណុចចាប់ផ្ដើម ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ចំណុចបញ្ចប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង វឌ្ឍនភាពសម្រេចបាន ៩៧,៣៧% ហើយ ខណៈ ផ្លូវជាតិលេខ១០ តភ្ជាប់ទៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង មកកាន់តំបន់ឆ្នេរកម្ពុជា បានសម្រេច ១០០%។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

https://s9.kh1.co/__image/w=650,h=434,q=100/ad/ad667aca0ea7bafab4bba5404fe4582e940cbf3c.jpg

បើតាមកិច្ចប្រជុំនេះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារគម្រោងផ្លូវជាតិលេខ៤៨ ស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក។

https://s9.kh1.co/__image/w=650,h=434,q=100/54/5477a6c47ddc011f275ab405c53c39a409839f25.jpg

បើតាមកិច្ចប្រជុំ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៩៧,៣៧% ហើយគ្រោងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

https://s9.kh1.co/__image/w=650,h=433,q=100/0f/0f3c974e6eb6d4a93349450c33fe68abc6d71dad.jpg

គូសបញ្ជាក់ថា ផ្លូវជាតិលេខ៤៨នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទីពីរ ដែលរួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដែលជាតំបន់ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងតំបន់មាត់សមុទ្រ។ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។

https://s9.kh1.co/__image/w=650,h=487,q=100/75/75d001bc0b1b072d0996954c0855a04bc7829673.jpg

ផ្លូវនេះ នឹងត្រូវបានចាត់ទុកថា ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្ម តភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេស កំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

https://s9.kh1.co/__image/w=650,h=434,q=100/17/170bd526e0c3c94080b1d3e973690ce060d7fba3.jpg

ផ្លូវជាតិលេខ៤៨នេះ នឹងជួយជំរុញ សក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងបន្ថែមទៀត ក៏ដូចជាតំបន់ទេសចរណ៍គីរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃកម្ពុជា។  តាមរយៈផ្លូវជាតិដ៏មានសក្តានុពលនេះ ក៏នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដោយរំពឹងបាននូវការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ។

https://s9.kh1.co/__image/w=650,h=487,q=100/90/90bec26c847ba60c61df6d161fa31d3aa3c259cd.jpg

ផ្លូវមួយខ្សែនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូង របស់មហាអនុតំបន់មេគង្គ GMS (R10) ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ផងដែរ។

https://s9.kh1.co/__image/w=650,h=487,q=100/04/04fe1071631e5beba7605a161cbfc36bdae7df0f.jpg

គម្រោងនេះ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

https://s9.kh1.co/__image/w=650,h=434,q=100/f6/f6cad7c7a6d85d1dbdb89196b8754d173df646e0.jpg
https://s9.kh1.co/__image/w=650,h=434,q=100/17/170bd526e0c3c94080b1d3e973690ce060d7fba3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/30/302d8dc175d636d8c8112485c156cf320a0922fb.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e2/e2ab17a8a2cebd808052b29e1baca03b5020127b.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T