ក្រោយ រៀបការរួច អតីតស្វាមី សាន់ឆាយ ត្រូវគេរិះគន់ ដោយសារ រឿងមួយនេះ

//s9.kh1.co/1f/1ffdc39f8df789eed36ac9ba3a59d06f1eababbb.jpg
តារា & កម្សាន្ដ

 ២៣-ឧសភា-២០២៥ ៩ព្រឹក · ៩ ម៉ោងមុន

អតីតស្វាមីរបស់តារាសម្តែងស្រី Barbie Hsu បានបង្ហោះសារអរគុណចំពោះភរិយាថ្មី ប៉ុន្តែ ត្រូវបានគេរិះគន់ ដោយសារតែរឿងនេះ។

កម្សាន្ត៖ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់តារាសម្តែងស្រី Barbie Hsu បានបង្ហោះសារអរគុណចំពោះភរិយាថ្មី ប៉ុន្តែចេតនាទាំងអស់របស់លោក ត្រូវបានគេប្រៀបធៀបទៅនឹងអតីតភរិយា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wang Xiaofei 
Wang Xiaofei 

រយៈពេលបី​ថ្ងៃ​ក្រោយ​ពីការរៀប​ការ អ្នក​ជំនួញ Wang Xiaofei បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ​ដើម្បី​អរគុណដល់​ភរិយា​របស់​លោក គឺ Mandy Ma Xiaomei។ អ្នកជំនួញរូបនេះ បាន​និយាយ​ថា​ «​អរគុណ​ដែល​ស្រលាញ់​ទីក្រុង​ប៉េកាំង ផឹក​ម៉ៅ​តៃ(Maotai) អត់​ទ្រាំ​នឹង​កំហឹង​របស់​ខ្ញុំ និង​សម្រប​តាម​មិត្តភ័ក្ដិ​ខ្ញុំ​»​។

Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា

បន្ទាប់ពីបានឃើញបែបនេះ មនុស្ស​ជា​ច្រើន​ មាន​ការ​ភ្ញាក់ផ្អើលចំពោះ ការ​អរគុណ របស់ Wang Xiaofei។ ខណៈមានទស្សនិកជន​ម្នាក់​បាន​បញ្ចេញ​មតិ​ថា បើ​ទោះ​ជា​អ្នក​ជំនួញ​រូបនេះ មិន​និយាយ​ពី​អតីត​ភរិយា ប៉ុន្តែ​ចេតនា​ទាំង​អស់​ គឺ​ទាក់ទង​នឹង​អតីត​ភរិយា។

Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា

ជាច្រើនឆ្នាំមុន ពេលចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ Barbie Hsu បានបង្ហើបថា នាងមិនសាកសមនឹងជីវិត ឬមុខម្ហូប នៅស្រុកកំណើតរបស់ប្តីនាងនោះទេ។ នាងធ្លាប់បានចែករំលែកថា «សាច់ចៀមដែល Wang Xiaofei បរិភោគ ធ្វើឱ្យគ្រួសារទាំងមូលមានក្លិន ។ ខ្ញុំមិនចូលចិត្តញ៉ាំវាទេ ហើយក្នុងមួយសប្តាហ៍ ខ្ញុំអាចស្រកបាន ៣ គីឡូក្រាម» ។

នៅពេលដែល នាងក្លាយជាកូនប្រសា នៅទីក្រុងប៉េកាំង Barbie Hsu បានសារភាពថា អាកាសធាតុមិនសមសម្រាប់នាង ដែលបណ្តាលឱ្យនាងមានច្រមុះស្ងួត ពិបាកដកដង្ហើម ហើយជារឿយៗ ត្រូវបើកម៉ាស៊ីនសំណើម នេះបើយោងតាម ប្រភព ​​163 ។

ផ្ទុយទៅវិញ Ma Xiaomei ដែលជាភរិយាថ្មីថ្មោង របស់ Wang Xiaofei ចូលចិត្តម្ហូបប៉េកាំង។ នាងថែមទាំងបាននិយាយនៅក្នុងការផ្សាយផ្ទាល់ថា នាងចូលចិត្តគ្រាប់ពូជ cumin ជាពិសេស។ Wang Xiaofei ឈរ​ក្បែរ​នាង​ បាន​សរសើរ​នាង​ថា​ ជា​កូន​ប្រសា​របស់​ក្រុង​ប៉េកាំង។ នាង​ចូល​ចិត្ត​ផឹក​ស្រា​ក្រហម ចំណែក​ប្តី​ចូលចិត្ត​ម៉ៅ​តៃ។

Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា

Ma Xiaomei អាចស្របនឹងអាកាសធាតុទីក្រុងប៉េកាំង បើទោះបីជា នាងមានដើមកំណើតតៃវ៉ាន់ក៏ដោយ។ នាងក៏ប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្តិរបស់ស្វាមីនាង ដោយភាពស្និទ្ធស្នាល ខណៈដែល Barbie Hsu កម្របានជួបមិត្តភ័ក្តិពីមុនណាស់។

នៅក្នុងការបង្ហោះរបស់ Wang Xiaofei ក៏បានថ្លែងអំណរគុណដល់ភរិយាថ្មី សម្រាប់ការទទួលយកបុគ្គលិកលក្ខណៈដ៏លំបាករបស់ខ្លួន។ ខណៈកាលពីក្នុង​អាពាហ៍ពិពាហ៍​ដំបូង​ លោក និង​ Barbie មាន​ជម្លោះ ជួនកាល​ជេរ​ស្តី​បន្ទោស​គ្នា​យ៉ាង​ខ្លាំង។ ទន្ទឹមនឹង Ma Xiaomei តែងតែជួយទប់កំហឹងរបស់ Wang Xiaofei យ៉ាងទន់ភ្លន់។

យ៉ាងណាមិញ​ បន្ទាប់ពីការបង្ហោះ អរគុណប្រពន្ធ របស់ Wang Xiaofei មានមនុស្សជាច្រើនបានរិះគន់ និងបន្ទោសរូបលោកថា «Barbie Hsu លែងមានទៀតហើយ វាគួរឱ្យខ្លាចដែលអ្នកនៅតែចំអកឱ្យនាង អ្នកអាចអរគុណដៃគូបច្ចុប្បន្នរបស់អ្នក ប៉ុន្តែអ្នកមិនចាំបាច់ដេញតាមស្រមោលអតីតរបស់អ្នក ដើម្បីផ្តល់កិត្តិយសដល់សុភមង្គលបច្ចុប្បន្នរបស់អ្នកនោះទេ»។ ជាពិសេស ទស្សនិកជនមួយចំនួនបាននិយាយថា អ្នកជំនួញរូបនេះ គ្មានបេះដូងចំពោះអតីតភរិយា ខណៈ ប្រឈមមុខនឹងការរិះគន់ លោក Wang Xiaofei បាននៅស្ងៀម មិនតបតអ្វីឡើយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T