khmertimeskh៖ បុរសជនជាតិខ្មែរម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីប្រើហិង្សាលើស្ត្រីម្នាក់ដែលជាគូរស្នេហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ។ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលប៉ុស្តិ៍ដើមមៀនបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ Chh.S.R.R. អាយុ២៧ឆ្នាំ ជាអ្នកបកប្រែភាសាចិន រស់នៅក្រុងតាខ្មៅ ។
ជនសង្ស័យមានឈ្មោះ តាំង វិបុល អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យជាសង្សារនឹងគ្នា ។

ជនសង្ស័យបានប្រច័ណ្ឌហើយវាយជនរងគ្រោះបណ្តាលឲ្យងងឹតភ្នែកតែម្តង។
ឃើញដូចនេះ ក្រុមគ្រួសារជនរងគ្រោះបានចូលទៅឃាត់ ប៉ុន្តែជនសង្ស័យនៅតែបន្តវាយជនរងគ្រោះដោយដំបង និងគប់ដុំថ្មទៅលើនាង។
ភ្លាមៗនោះ ប្រជាពលរដ្ឋបានប្រញាប់ប្រញាល់រាយការណ៍ ប្រាប់សមត្ថកិច្ចក្រុងតាខ្មៅ ឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យ នាំមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយនារីរងគ្រោះឱ្យរបួសធ្ងន់ពិតប្រាកដមែន មូលហេតុគឺប្រច័ណ្ឌនឹងជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ប្រភពពី៖ khmertimeskh