ផ្លូវការ! តារា Liverpool រូបនេះ ប្រកាសចាកចេញពីក្លិប ទៅចូលរួមជាមួយ R.Madrid

//s9.kh1.co/70/70cefc34a831e7dd1dfc4ce76b81397f89c2b3b1.jpg
កីទ្បា

 ០៦-ឧសភា-២០២៥ ៨ព្រឹក · ២ ថ្ងៃមុន

Real Madrid កំពុងត្រូវការខ្សែការពារស្លាបឆ្វេងជាខ្លាំង

កីឡា៖ យោងតាមការបញ្ជាក់ពីខ្សែការពារ Trent Alexander-Arnold ផ្ទាល់បានឲ្យដឹងថា រូបគេនឹងចាកចេញពីក្លិបហង្សក្រហម Liverpool នៅចប់រដូវកាលនេះ ខណៈដែលអ្នកកាសែត Fabrizio Romano បានរាយការណ៍ថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងផ្លាស់ទៅលេងនៅក្លិប Real Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold

Real Madrid កំពុងត្រូវការខ្សែការពារស្លាបឆ្វេងជាខ្លាំង បន្ទាប់ពីលោក Carlo Ancelotti បានដឹកនាំឲ្យក្រុមនេះធ្លាក់ចេញពីពានរង្វាន់ Champions League និងចាញ់ Barcelona យ៉ាងអាម៉ាស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ Cope Del Rey ស្របពេលដែល Lucas Vazquez ខ្សែការពារស្លាបឆ្វេងក្នុងក្រុមក៏នឹងចាកចេញដែរ។

ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold

ការមកដល់របស់ Trent Alexander-Arnold នឹងជួយបំពេញចន្លោះខ្វះខាតរបស់ Real Madrid ហើយក្លិបនឹងផ្ដល់កុងត្រាចំនួន៥ឆ្នាំដល់រូបគេ។

ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold

យ៉ាងណាមិញ Trent Alexander-Arnold បានបញ្ចេញវីដេអូប្រកាសចាកចេញពី Liverpool ជាមួយនឹងអំណរគុណនិងការអាឡោះអាល័យ ដោយរូបគេបានឈ្នះពានសំខាន់ៗជាច្រើនជាមួយហង្សក្រហមដូចជាពានរង្វាន់ Premier League ពីរដង, FA Cup និងពាន League Cup ពីរដង , ពាន Fifa Club World Cup ,ពាន Champions League ម្ដងនិងពាន Super Cup ម្ដង៕

ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T