កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កីឡាករ Lucas Vazquez នឹងចាកចេញពីក្លិប Real Madrid នាចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កុងត្រារបស់ Vazquez ក្នុងការស្នាក់នៅទឹកដី Santiago Bernabeu នឹងអស់សុពុលភាពត្រឹមថ្ងៃទី៣០ខែមិថុនានេះហើយ ខណៈដែលក្លិបពុំមានចេតនាបន្តកុងត្រាថ្មីដល់គេនោះទេ។ Lucas Vazquez បានចូលរួមជាមួយ Real Madrid តាំងពីនៅថ្នាលបណ្ដុះបណ្ដាលយុវជនម៉្លេះ ដោយបានឡើងមកលេងឈុតធំ នៅរដូវកាល ២០១០-២០១១ រហូតមកទល់ពេលនេះ។

ក្នុងនោះ នៅរដូវកាលនេះ Vazquez បានចូលលេងចំនួន៤៦ប្រកួត ដោយចាប់ដៃគូជាមួយ Federico Valverde ។យ៉ាងណាមិញ Lucas Vazquez បានឈ្នះពានជាច្រើនជាមួយ Real Madrid ក្នុងអាជីពកន្លងមករបស់គេ ក្នុងនោះមានពាន UEFA Champions League ចំនួន៥ និងពាន La Liga ចំនួន៤ ព្រមទាំងពានផ្សេងៗជាច្រើនទៀត៕



ប្រភព៖ madriduniversal