កម្សាន្ត៖ ជាមួយនឹងស្ទាយ៍ថ្មីៗ របស់ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា បានធ្វើឲ្យហ្វេនៗជាច្រើន ចូលចិត្ត និងចាប់អារម្មណ៍ ជាមួយនឹងភាពស្រស់ស្អាត ក្នុងឈុតទាន់សម័យ ជាពិសេស បានបង្ហាញពីសម្រស់ក្មេងជាងវ័យរបស់នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានលេងស្ទាយ៍តែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតខ្មៅ រួបង្ហាញរូបរាងស្អាត និងបានលេងស្ទាយ៍សក់ រួមទាំងការតែងមុខ បែបយុវវ័យ ដែលមើលទៅកាន់តែមានភាពលេចធ្លោ មួយកម្រិតទៀត។

យ៉ាងណាមិញ ក្រោយពីបានឃើញហើយនោះ ក៏មានហ្វេនៗអ្នកគាំទ្រជាច្រើន បានបង្ហាញការពេញចិត្ត សរសើរ ពីសម្រស់ដ៏ស្រស់ស្អាត វ័យក្មេង មានមន្តស្នេហ៍ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖













