កម្សាន្ត៖ អាចនិយាយបានថា មិនថាជាការបង្ហាញខ្លួន ឬបង្ហាញពីសកម្មភាពអ្វីមួយនោះទេ សម្រាប់ តារាចម្រៀងស្រី Selena Gomez តែងតែត្រូវបានហ្វេនៗអ្នកគាំទ្រជាច្រើន យកចិត្តទុកដាក់ ជាពិសេស ការបង្ហាញខ្លួនថ្មីៗចុងក្រោយ ដែលកំពុងតែទាក់ទាញចិត្តទស្សនិកជន ជាមួយនឹងសម្រស់ដ៏ផូរផង់របស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដែរ តារាចម្រៀងស្រី Selena Gomez បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងការបង្ហាញខ្លួន ចូលរួមកិច្ចប្រជុំកំពូលសុខភាពផ្លូវចិត្តប្រចាំឆ្នាំលើកទី ៤ របស់ Rare Beauty នៅទីក្រុង Los Angeles នៅថ្ងៃទី ១ ខែឧសភា កន្លងទៅ។ តារាស្រីរូបនេះ បានលេងស្ទាយ៍បែបវ័យក្មេង ជាមួយនឹងឈុតខោខូវប៊យ និងអាវធំ បើទោះបីជាមើលទៅ ហាក់បីជាស្ទាយ៍បែបធម្មតាមែន តែតារាស្រីរូបនេះ នៅតែអាចបង្ហាញសម្រស់ដ៏មានមន្តស្នេហ៍របស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យ ៣២ឆ្នាំរូបនេះ ត្រូវបាន គេកោតសរសើរចំពោះសម្រស់ដ៏ក្មេងវ័យរបស់នាង ជាមួយនឹងការតុបតែងខ្លួនបែបស្រាលៗ និងលេងស្ទាយ៍សក់ត្រង់ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









