ខ្យល់កន្រ្តាក់ បោកបក់មកលើខេត្តសៀមរាប យ៉ាងខ្លាំង បណ្ដាលឱ្យដួលរលំដើមឈើ ខណៈអាជ្ញាធរកំពុងជួយដោះស្រាយ

//s9.kh1.co/54/547d268538a3f91a926d01268ae2c118ec092f9c.jpg
សង្គម

 ១៧-មីនា-២០២៥ ៩ព្រឹក · ២ ខែមុន

ខ្យល់កន្រ្តាក់ បោកបក់មកលើខេត្តសៀមរាប យ៉ាងខ្លាំង បណ្ដាលឱ្យដួលរលំដើមឈើ ខណៈអាជ្ញាធរកំពុងជួយដោះស្រាយ

នៅវេលាម៉ោងប្រមាណជា ៤៖៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានខ្យល់កន្រ្តាក់ បានបោកបក់មកលើក្រុងសៀមរាប ខេត្តសៀមរាប យ៉ាងខ្លាំង ដែលបណ្ដាលឱ្យដួលរលំដើមឈើ និងតាមប្រាសាទមួយចំនួន និងតូបលក់ដូរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ធ្វើដួលរំលំរាយប៉ាយ យ៉ាងដំណំ និងធ្វើខូចខាតសម្ភារប្រជាពលរដ្ឋជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា បាតុភូតធម្មជាតិនេះ ពិតជាបានធ្វើអោយប៉ះពាល់ដោយបានធ្វើអោយដួលរលំដើមឈើ ធ្វើខូចខាតសម្ភារប្រជាពលរដ្ឋជាច្រើន ជាគ្នានេះ ក៏បានបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនរងរបួសបន្តិចបន្តួចផងដែរ។

លោកបានបញ្ជាក់ថា សម្រាប់ព័ត៌មានលំល្អិតនៃផលប៉ះពាល់ និងការខូចខាត មន្រ្តីកំពុងប្រមូលព័ត៌មានពីតាមបណ្តាក្រុង ស្រុក ដើម្បីសរុបនៃផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នេះ។

បាតុភូតធម្មជាតិនេះ អាចនៅបន្ត ខណៈមានពពកខ្មៅដេរដាស ដែលអាចបង្កជាផ្គររន្ទះ និងភ្លៀងខ្លាំង។ ហេតុដូច្នេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។

ដោយ ឃុត សៅ អ្នកឆ្លើយឆ្លងព័ត៌មាន AKP ប្រចាំខេត្តសៀមរាប

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T