បរទេស៖ ក្នុងពេលថ្មីៗនេះ ហាក់មានការចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពី Cristiano Ronaldo បាននិយាយផ្ទាល់មាត់ថា "គាត់គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ពោលគឺល្អជាង Lionel Messi, Diego Maradona និង Pele ទៅទៀត"។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ងាកមកកាន់ Lionel Messi ដែលជាគូប្រជែងរបស់គាត់ និងជាម្ចាស់ World Cup ឆ្នាំ ២០២២ វិញក៏ធ្លាប់ត្រូវបានគេសួរនឹងសំណួរបែបនេះផងដែរ ដោយអំឡុងពេលដែលគាត់ឈ្នះពាន Ballon d'Or លើកទី ៨ កាលពីឆ្នាំ ២០២៣ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ត្រូវបានគេសួរថា តើគាត់បានចាត់ទុកខ្លួនឯងជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែរឬទេ?

ភ្លាមនោះខ្សែប្រយុទ្ធរបស់ Inter Miami បានឆ្លើយតបទៅវិញយ៉ាងខ្លីថា៖
ដូចអ្វីដែលខ្ញុំតែងតែនិយាយអ៊ីចឹង ខ្ញុំមិនដឹងទេ ថាខ្ញុំជាកីឡាករល្អបំផុតឬយ៉ាងណា ហើយវាក៏មិនមែនជាអ្វី ដែលខ្ញុំត្រូវសួរខ្លួនឯង ឬក៏ត្រូវចាប់អាម្មណ៍លើវានោះដែរ។ ជាការពិត ចំពោះអ្វីដែលគេនិយាយថា ខ្ញុំអាចក្លាយជាកីឡាករល្អបំផុត វាប្រៀបដូចជាជាអំណោយមួយ ដែលគេឱ្យមកកាន់ខ្ញុំ៕

ប្រភព៖ ESPN