បរទេស៖ ខ្សែប្រយុទ្ធក្លិប Al-Nassr កីឡាករ Cristiano Ronaldo បានលើកឡើងចំៗថា លីគកំពូលអាមេរិក គឺ មានកម្រិតទាបជាង លីគកំពូលអារ៉ាប៊ីសាអូឌីត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ វាមិនមែនជាលើកទីមួយនោះទេ ដែល CR7 ធ្វើការប្រៀបធៀបលីគបណ្តាប្រទេសជាមួយ លីគកំពូលអារ៉ាប៊ីសាអូឌីត ជាក់ស្តែងកាលពីពេលកន្លងទៅ រូបគេក៏បាននិយាយចំៗថា លីគកំពូលបារាំង ក៏មានកម្រិតទាបជាង លីគកំពូលអារ៉ាប៊ីសាអូឌីតទៀតផង។
ទាក់ទងនឹងរឿងខាងលើ Ronaldo បាននិយាយថា៖
វាច្បាស់ណាស់ដែលលីគ MLS មានកម្រិតទាបជាង លីគអារ៉ាប៊ីសាអូឌីត។ មនុស្សដែលលើកឡើងថា ល្អជាងនោះ មិនដឹងថាពួកគេកំពុងនិយាយអ្វីទេ មានតែអ្នកលេងទេទើបដឹង៕

ប្រភព៖ Fabrizio Romano