បរទេស៖ អ្នកគាំទ្រ Manchester United នៅបរទេសជាច្រើនបានសម្តែងការមិនសប្បាយចិត្តចំពោះការលេងរបស់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho កាលពីយប់មិញ រហូតមានអ្នកខ្លះបានបង្ហោះសារនៅលើបណ្តាញសង្គមទទូចឱ្យ "ក្លិបលក់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះចេញជាបន្ទាន់ទៀតផង"។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិនត្រូវនឹងថ្ងៃទី ០២ ខែ កុម្ភៈ Man UTD បានរងបរាជ័យក្រោមថ្វីជើងក្រុម Crystal Palace នៅទឹកដីរបស់ខ្លួនឯងក្នុងលទ្ធផល ២ ទល់នឹង ០ ខណៈ ២ គ្រាប់នោះ គឺរកបានដោយកីឡាករ Jean-Phillippe Mateta ទាំង ២ គ្រាប់។
ក្រោយបញ្ចប់ការប្រកួតនោះភ្លាម អ្នកគាំទ្រភាគច្រើនហាក់មិនពេញចិត្តចំពោះការលេងរបស់ Garnacho ទាល់តែសោះ ជាក់ស្តែងបន្ទាប់ពីការលេង ៩០ នាទីពេញ រូបគេបានបង្កើតកំណត់ត្រាដ៏អាក្រក់ជាច្រើន ក្នុងនោះគេស៊ុតចំគោលដៅសូន្យ ខកខានឱកាសដ៏ធំមួយ ធ្វើឱ្យខូចបាល់ចំនួន ១៥ ដង និងញាក់បាល់ ៤ ដង ជោគជ័យតែ ១ ដងប៉ុណ្ណោះ។

ក្រោយបញ្ចប់ការប្រកួតភ្លាម អ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហោះសារទាំងមិនសប្បាយចិត្តនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖
តើពួកយើងអាចលក់ Garnacho ចេញឥឡូវនេះបានទេ។

បើមិនលក់គាត់ចេញទេ វានឹងជាកំហុសដ៏ធំបំផុត ដែលពួកយើងធ្លាប់ធ្វើ។

ប្រភព៖ Sportskeeda