បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានចុចឈ្មោះ Lionel Messi ដែលជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួន ថាជាកីឡាករដ៏អស្ចារ្យបំផុត ដែលគាត់ធ្លាប់បានឃើញកន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើនិយាយនៅក្នុងវិស័យកីឡាបាល់ទាត់ នរណាក៏បានដឹងដែរ ថា Ronaldo និង Messi គឺជាគូប្រជែងនឹងគ្នានៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អស់រយៈពេល ១ ទសវត្សជាងមកហើយ ហើយអ្នកទាំង ២ ក៏មានរឿងជូចត់នឹងគ្នានៅលើទីលានជាច្រើនផងដែរ ប៉ុន្តែទោះបីជាពួកគេជាគូប្រជែងនឹងគ្នាក៏ដោយ Ronaldo នៅតែនិយាយដោយមិនលាក់លាម ថាគាត់គឺបានចាត់ទុកខ្សែប្រយុទ្ធជម្រើសជាតិ អាហ្សង់ទីន វ័យ ៣៧ ឆ្នាំរូបនេះ ជាកីឡាករដ៏អស្ចារ្យបំផុត ដែលគាត់ធ្លាប់បានជួប។
ត្រឡប់ថយក្រោយទៅកាន់ឆ្នាំ ២០២២ អ្នកកាសែតលោក Piers Morgan បានទម្លាយពីពាក្យសម្តី ដែល Ronaldo បាននិយាយប្រាប់ខ្លួនយ៉ាងដូច្នេះថា៖
គាត់គឺមានការគោរពចំពោះ Messi សឹងមិនគួរឱ្យជឿ មានពេលមួយខ្ញុំធ្លាប់បានសួរគាត់ថា តើនរណាដែលអ្នកចាត់ទុកជាកីឡាករល្អបំផុត ដែលអ្នកមិនធ្លាប់ឃើញពីមុនមក? គាត់បានឆ្លើយមកវិញថា "Messi" ប៉ុន្តែអ្នកបានសួរសំណួរខុសហើយ ព្រោះអ្នកមិនគួរសួរសំណួរមកកាន់ខ្ញុំ ថានរណាជាកីឡាករល្អបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមកទេ។ ព្រោះជាការពិត គាត់គឺមិនដែលបានឃើញខ្លួនឯងលេងដោយផ្ទាល់ទេ...៕

ប្រភព៖ Sportbible