បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Chelsea និង Real Madrid លោក Eden Hazard បានអះអាងថា គាត់គឺជាកីឡាករបាល់ទាត់ម្នាក់ ដែលមានទេពកោសល្យជាង Cristiano Ronaldo ប៉ុន្តែក្នុងពេលជាមួយគ្នានេះ គាត់បានលើកឡើងថា មានតែ Lionel Messi ម្នាក់គត់ ដែលស្ថិតនៅលើគាត់ និងជាកីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) ក្នុងពិភពបាល់ទាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ L'Equipe បុរសសញ្ជាតិ ប៊ែលហ្ស៊ិក វ័យ ៣៤ ឆ្នាំបានលើកឡើងយ៉ាងដូច្នេះថា៖
ជាលក្ខណៈបុគ្គល Messi គឺប្រហែលជាកីឡាករតែម្នាក់គត់។ ខ្ញុំចូលចិត្តទស្សនាការលេងរបស់កីឡាករ Barcelona តិចតួចណាស់ ប៉ុន្តែគាត់គឺជាកីឡាករដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ។ វាគឺមិនអាចទៅរួចទេ ដែលចង់ដណ្តើមបាល់ចេញពីជើងរបស់គាត់។ Cristiano គឺជាកីឡាករ ដែលមានកម្រិតខ្ពស់ជាងខ្ញុំ ប៉ុន្តែបើនិយាយពីទេពកោសល្យក្នុងបាល់ទាត់ និយាយដោយស្មោះត្រង់ទៅខ្ញុំគឺមិនគិតអ៊ីចឹងទេ...៕

ប្រភព៖ Sportskeeda