អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Kylian Mbappe បានលើកឡើងថា រូបគេនៅតែមានការគោរពចំពោះ Neymar ទោះបីជាថ្មីៗនេះ កីឡាករសញ្ជាតិប្រេស៊ីលខាងលើ បាននិយាយអ្វីមិនល្អពីគេក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នាពេលថ្មីៗនេះ Neymar បានលើកឡើងជាសាធារណៈចំៗតែម្តង អំពីមូលហេតុដែល PSG មិនទទួលបានភាពជោគជ័យជាដុំកំភួនអ្វីសោះ ទាំងដែលអំឡុងពេលនោះ ក្នុងក្រុមគឺសម្បូរទៅដោយតារាឆ្នើមលំដាប់ពិភពលោកជាច្រើន ដែលកំពុងលេងជុំគ្នាដូចជា Lionel Messi, Mbappe រួមទាំងរូបគេខ្លួនឯង ហើយជាមួយគ្នានេះ Neymar បានសង្កត់ធ្ងន់ៗថា រឿងមួយដែលរូបគេសង្កេតឃើញ គឺ Mbappe ហាក់មានភាពច្រណែនបន្តិចបន្តួចជាមួយនឹង Messi។
បន្ទាប់ពី Neymar បានលើកឡើងបែបនេះ Mbappe បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
ពាក្យពេចន៍របស់ Neymar មែនទេ? ខ្ញុំគ្មានអ្វីត្រូវបកស្រាយឡើយ។ ខ្ញុំផ្តោតលើអ្វីដែលខ្ញុំកំពុងធ្វើនៅ Real Madrid។ ខ្ញុំមានការគោរពចំពោះ Neymar។ ខ្ញុំចង់ចងចាំអ្វីដែលល្អពីគាត់ ជា កីឡាករដែលពិសេសម្នាក់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ សូមសជូនពរឲ្យគាត់មានសំណាងល្អ៕
