បរទេស៖ អតីតខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Neymar បានលើកឡើងថា បើមិនរាប់បញ្ចូល Lionel Messi និង Luis Suarez ទេ រូបគសុំជ្រើសរើស Marco Verratti ជា កីឡាករល្អបំផុតដែលគេធ្លាប់បានលេងជាមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Neymar និង Verratti ធ្លាប់បានចំណាយពេលលេងជាមួយគ្នានៅ PSG ពីចន្លោះឆ្នាំ ២០១៧-២០២៣ ដោយ អំឡុងពេល ៦ឆ្នាំនេះ អ្នកទាំងពីរធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនជាមួយគ្នាដូចជា Ligue 1 ៥ដង, Coupe de France ៣ដង, Coupe de la Ligue ២ដង និង Trophee des Champions ៣ដង។
ទាក់ទងនឹងរឿងខាងលើ Neymar បាននិយាយថា៖
កីឡាករល្អជាងគេដែលខ្ញុំធ្លាប់លេងជាមួយក្រៅពី Messi និង Suarez មែនទេ? ខ្ញុំសុំជ្រើសរើសយក Verratti។ ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់គាត់។ គាត់លេងបានល្អណាស់៕

ប្រភព៖ Fabrizio Romano