កម្សាន្ត៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK មានអ្នកគាំទ្រចាំតាមដានសកម្មភាពរបស់នាងរាប់លាននាក់ ទាំងសកម្មភាពលើឆាកនិងក្រោយឆាក ហើយទោះបីចាកចេញពីផលិតកម្ម YG ហើយក្ដីក៏ Lisa នៅតែរក្សាកេរ្តិ៍ឈ្មោះល្បីល្បាញដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះកាលពីថ្ងៃទី១៤ខែមករា Lisa បានបង្ហាញខ្លួននៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានអ្នកគាំទ្រចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ ក្នុងនោះ នាងបានមកចូលរួមផ្ដល់បទសម្ភាសន៍នៅស្ថានីយ៍េវិទ្យុ NRJ ផងដែរ។

Lisa បង្ហាញខ្លួនជាមួយនឹងស្នាមញញិមដ៏ស្រស់ស្អាត ដោយនាងបានពាក់អាវធំក្រឡាសេះបង្កង់ លុបដល់ពាក់កណ្ដាលផ្លូវជាមួយនឹងខោជើងខ្លី។ អ្វីដែលកាន់តែប្លែកនោះ Lisa បានចងសក់ពាក់កណ្ដាលក្បាល ទម្លាក់មកខាងមុខ និងធ្វើសក់ខាងបែបដឺមីសងខាង បង្ហាញថ្ងាសរបស់នាង។ បើទោះជាមានអង្គរក្សចាំការពារយ៉ាងណាក្ដី Lisa នៅតែចូលទៅរាក់ទាក់អ្នកគាំទ្រព្រមជាមួយនឹងស្នាមញញិម៕





