បរទេស៖ ក្លិប Inter Miami ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកកិច្ចព្រមព្រៀងដ៏សមស្របមួយជាមួយ ដើម្បីទាក់ចិត្តខ្សែប្រយុទ្ធឆ្នើម Lionel Messi ឱ្យបន្តកុងត្រាជាមួយពួកគេឱ្យលើសពីឆ្នាំ ២០២៦។ ខណៈជំហានដំបូង ក្លិបប្រចាំលីគកំពូល អាមេរិក មួយនេះ គ្រោងផ្តល់ជូនលក្ខខណ្ឌពិសេសមួយទៅខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៧ ឆ្នាំ ដោយនឹងអនុញ្ញាតឱ្យគាត់អាចផ្លាស់ទៅក្លិបគ្រប់ទីកន្លែងក្នុងលក្ខខណ្ឌខ្ចីជើង ដែលគាត់ចង់ទៅ នៅពេលលីគបិទបញ្ចប់រដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រម្លឹកថា នៅពេលចាកចេញពីក្លិបអ្នកមាន Paris Saint-Germain ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or ៨ សម័យរូបនេះ បានសម្រេចផ្លាស់មកចូលរួមជាមួយ Inter Miami ដោយចុះកុងត្រារយៈពេល ២ ឆ្នាំកន្លះ ហើយគិតត្រឹមពេលនេះ កុងត្រារបស់គាត់គឺនៅសល់រយៈពេល ១ ឆ្នាំទៀត ពោលគឺត្រឹមចុងខែ ធ្នូ ឆ្នាំ ២០២៥។
យ៉ាងណាមិញ តាមរយៈប្រភពដែលបានចុះផ្សាយដោយ Managing Barca បានឱ្យដឹងថា ក្លិប Inter Miami គ្រោងបន្តកុងត្រាថ្មីជូន Messi បន្ថែមទៀត រហូតដល់លើសឆ្នាំ ២០២៦ ហើយពួកគេគ្រោងនឹងផ្តល់ជូននូវលក្ខខណ្ឌពិសេសមួយទៅប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន រូបនេះ ដោយនឹងអនុញ្ញាតឱ្យគាត់អាចផ្លាស់ទៅក្លិបគ្រប់ទីកន្លែងក្នុងលក្ខខណ្ឌខ្ចីជើង នៅពេលលីគបិទបញ្ចប់រដូវកាល។
🚨🚨🌕| BREAKING: Inter Miami wants to renew Leo Messi's contract with an option that allows him to play in EUROPE again during the last months of 2025 and the beginning of 2026 in order to maintain his physical fitness. @marca 🇺🇸👀🔵🔴 pic.twitter.com/ULnXdeSaXZ
— Managing Barça (@ManagingBarca) January 10, 2025
នេះគឺមានន័យថា នៅពេលលីគ MLS សម្រាក នោះ Messi នឹងអាចទៅលេងនៅក្លិបណាមួយ ដែលគាត់ចង់ទៅក្នុងលក្ខខណ្ឌខ្ចីជើង។ ខណៈថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមផងដែរ ថាក្លិប Manchester City ដែលបច្ចុប្បន្នកំពុងដឹកនាំដោយលោក Pep Guardiola គឺចង់ខ្ចីជើងយក Messi រយៈពេល ៦ ខែដើម្បីដោះស្រាយបញ្ហាទម្រង់លេងរបស់ក្រុមដែលកំពុងជួបប្រទះ៕
ប្រភព៖ Sportskeeda