កម្សាន្ត៖ Rosé ទើបតែបានបញ្ចេញបទចម្រៀងជាច្រើនក្នុងអាល់ប៊ុមថ្មីរបស់នាង "rosie" ក្រោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាសម្រាប់បទ "APT." ដែលនាងបានច្រៀងរួមគ្នាជាមួយនឹងតារាចម្រៀងប្រុស Bruno Mars ។ បទមួយក្នុងចំណោមបទជាច្រើនដែលទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រខ្លាំងនោះគឺបទ "Toxic Till The End" ដែលបានបញ្ចេញ Music Video ដោយក្នុងនោះ Rosé បានសម្ដែងជាគូស្នេហ៍ជាមួយនឹងតារាប្រុស Evan Mock ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Rosé និង Evan Mock ](https://s9.kh1.co/__image/w=650,h=434,q=100/ac/accb1c021c7cb2186d60f10027ec43699ec3767f.png)
![Rosé និង Evan Mock ](https://s9.kh1.co/__image/w=640,h=800,q=100/78/786a8d5f8c9c75cd547f9e268581bb6312c18c95.png)
Rosé ក៏បានទម្លាយផងដែរថាបទចម្រៀងជាច្រើនក្នុងអាល់ប៊ុមថ្មីនេះគឺនាងចង់បរិយាយពី អតីតមិត្តប្រុសរបស់នាង ដែលធ្វើឲ្យមានការវែកញែកថានរណាជាអតីតមិត្តប្រុសនាង។ ទន្ទឹមនឹងនោះដែរ អ្នកគាំទ្រសង្ស័យនឹងទំនាក់ទំនងរវាងនាងនិងតារាប្រុស Evan Mock ព្រោះឃើញពួកគេធ្លាប់ចេញមកបណ្ដើរគ្នានៅញ៉ូវយ៉ក។
![Rosé និង Evan Mock ](https://s9.kh1.co/__image/w=650,h=450,q=100/d6/d6eda289719e77c3c2f496d5b568f9427bad62cf.png)
![Rosé និង Evan Mock ](https://s9.kh1.co/__image/w=650,h=433,q=100/b3/b395f5dad7c80fc2c1b811a3dd41852be8537b72.png)
![Rosé និង Evan Mock ](https://s9.kh1.co/__image/w=650,h=366,q=100/38/382bd0db7de196ff30dbfc90abbc4274e1efda48.png)
ថ្មីៗនេះ រូបភាព Rosé និង Evan Mock បានទៅដើរលេងជាមួយគ្នានៅឯកោះហាវ៉ៃកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងណាស់ ដោយក្រុមគ្រួសារមួយថតបានប្រារព្ធពិធីចូលឆ្នាំសាកលនៅទីនោះ ដោយ Rosé បានអង្គុយនៅក្រោយឡានជាមួយនឹង Evan ដែលធ្វើឲ្យផ្ទុះការសង្ស័យថាអ្នកទាំងពីរគ្រាន់តែសម្ដែងជាមួយគ្នា ឬមានអ្វីលើសពីនោះ៕
![រូបភាពថ្មីរបស់ Rosé និង Evan Mock ](https://s9.kh1.co/__image/w=650,h=856,q=100/16/162a14c8b5fcd547e8aa1bc8dc070ae68861241a.png)
ប្រភព៖ koreaboo