អង់គ្លេស៖ ខ្សែប្រយុទ្ធស្លាបកំពុងឡើងជើងរបស់ Manchester United កីឡាករ Amad Diallo បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្រុមបិសាចក្រហមរហូតដល់ឆ្នាំ ២០៣០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Amad Diallo ត្រូវបាន Man UTD ចុះហត្ថលេខាយកបានពី Atalanta កាលពីឆ្នាំ ២០២១ ប៉ុន្តែរូបគេត្រូវបានក្លិបដាក់បន្តឲ្យ Rangers និង Sunderland ខ្ចីជើងបន្ត ទើបតែរដូវកាលមុន រូបគេបានវិលត្រឡប់មកវិញ និង កំពុងបង្ហាញគុណផលលេងលេចធ្លោនារដូវកាលនេះ តែងតែជាប់ឈ្មោះជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Ruben Amorim។
ក្រោយបន្តកុងត្រាថ្មីជោគជ័យ Amad បាននិយាយថា៖
ខ្ញុំមានពេលវេលាល្អៗជាមួយ Man UTD ប៉ុន្តែ វានៅមានជាបន្តបន្ទាប់ទៀត។ ខ្ញុំមានមហិច្ឆតាខ្ពស់ក្នុងការប្រកួតប្រជែងមួយនេះ៕

ប្រភព៖ Fabrizio Romano