ថៃ៖ មហាជនមានការចាប់អារម្មណ៍ បន្ទាប់ពី ព្រះរាជអាជ្ញាពិសេស បានបញ្ជាមិនប្តឹង Boss Min ឬ Min Pechaya និង Boss Sam ឬ Sam Yuranunt ហើយ ពេលនេះ ក៏បានអនុញ្ញាតឱ្យពួកគេ ទាំងពីរត្រូវបានដោះលែងភ្លាមៗ កាលពីថ្ងៃទី ៨ ខែមករាកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រាប់ តារាសម្ដែងស្រី Min Pechaya ត្រូវបានដោះលែងពីស្ថាប័នកែប្រែស្ត្រី ដោយមានឡានរបស់គ្រួសារនាង ចាំមកទទួលទៅផ្ទះ។ ខណៈដែលត្រូវបាន គេរំពឹងថា អ្នកបើករថយន្ត គឺជាមិត្តប្រុសរបស់ តារាស្រីរូបនេះ។

បន្ទាប់ពី Min Pechaya បានជាប់ឃុំអស់រយៈពេលជាង ៨៤ថ្ងៃមកនេះ រូបភាពដំបូងរបស់ Min Pechaya ត្រូវបានគេចាប់អារម្មណ៍ ជាពិសេស ដោយបានបង្ហាញខ្លួន ក្នុងឈុតអាវពណ៌ស និងពាក់មួក ព្រមទាំងមានវ៉ែនតាការពារពន្លឺថ្ងៃ នៅលើមួក។ គេកត់សម្គាល់ឃើញយ៉ាងច្បាស់ថា Min មានរាងស្គមណាស់ ប៉ុន្តែនៅតែស្រស់ស្អាតដូចពីមុន ដដែល៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖







