បរទេស៖ កីឡាករកូនកាត់ខ្មែរ-អាមេរិក Carson Starrett បានឆ្លើយតបមកវិញថា នាពេលអនាគត គេសង្ឃឹមថា នឹងអាចបានលេងតំណាងឱ្យជម្រើសជាតិ កម្ពុជា បន្ទាប់ពីក្រុមការងារ Keylatop សួរថា តើគេចង់លេងឱ្យក្រុមរហស្សនាមគោព្រៃដែរឬទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ថ្មីៗនេះហាក់មានការចាប់អារម្មណ៍ខ្លាំងមែនទែន លើកីឡាករកូនកាត់ ខ្មែរ-អាមេរិក Carson Starrett ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាមេរិក និងបច្ចុប្បន្នកំពុងហ្វឹកហាត់នៅថ្នាលយុវជនរបស់ Barcelona ក្នុងប្រទេស សហរដ្ឋអាមេរិក។
Carson Starrett គេលេងតួនាទីជាខ្សែប្រយុទ្ធ ហើយមានវ័យទើបតែមានវ័យ ១៣ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានកម្ពស់ដល់ទៅ ១.៨៥ ម៉ែត្រ។
ឆ្លើយតបនៅក្នុងសារឆ្លើយឆ្លងលើបណ្តាញសង្គម IG ជាមួយក្រុមការងារ Keylatop ខ្សែប្រយុទ្ធវ័យ ១៣ ឆ្នាំរូបនេះបានសរសេរថា៖
ខ្ញុំនឹងបន្តហ្វឹកហាត់ឱ្យបានខ្លាំងនៅ Barca ហើយសង្ឃឹមថា ខ្ញុំនឹងអាចពាក់ឈុតជម្រើសជាតិ កម្ពុជា ហើយលេងតំណាងឱ្យប្រទេសមួយនេះ៕
