អឺរ៉ុប៖ អតីតគ្រូបង្វឹកក្លិប Real Madrid លោក Jose Mourinho បានបង្ហាញតម្រុយ ថា លោកហាក់គ្មានគម្រោងក្នុងការវិលត្រឡប់មកដឹកនាំក្រុមអធិរាជស ជាលើកទីពីរវិញឡើយ នាពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Mourinho ធ្លាប់បានចំណាយពេល ៣រដូវកាល ក្នុងការដឹកនាំ Real Madrid ពីចន្លោះឆ្នាំ ២០១០-២០១៣ ដោយ ក្នុងនោះ លោកធ្លាប់បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ La Liga ម្តង Copa Del Rey ម្តង និង Supercopa ម្តង។
យ៉ាងណាមិញ នៅពេលបច្ចុប្បន្ន ពេលដែលគេសួរថា តើលោក Mourinho មានចំណាប់អារម្មណ៍ចង់មកដឹកនាំ Real Madrid ជាលើកទីពីរឬអត់ ភ្លាមៗលោកបាននិយាយថា៖
ការវិលត្រឡប់មកកាន់ Real Madrid វិញមែនទេ? ពួកគេមានគ្រូបង្វឹកដែលល្អជាងគេនៅលើលោកទៅហើយ គឺ លោក Carlo Ancelotti៕

ប្រភព៖ Sportskeeda