កម្ពុជា៖ ដូចដែលប្រិយមិត្តបានស្គាល់ហើយថា ពេជ្រ សោភា គឺជាតារាចម្រៀងស្រីជើងចាស់ដ៏មានបទពិសោធន៍ ដែលបានអង្រួនអារម្មណ៍ទស្សនិកជនលើឆាកតន្ត្រី អស់រយៈពេលជាយូរឆ្នាំមកហើយ ដោយនាងក៏មានអ្នកគាំទ្រជាច្រើនចាំតាមដានសកម្មភាពប្រចាំថ្ងៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ ពេជ្រ សោភា បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា "រយពាន់ឆ្នាំ" ជាបទខនសិបបែបឆ្លងទៅសម័យកាលបុរាណ ដោយក្នុងនោះនាងបានតុបតែងខ្លួនក្នុងឈុតអប្សរា និងឈុតបុរាណយ៉ាងស្រស់ស្អាត ពណ៌មាស និង ពណ៌ស។
ទន្ទឹមនឹងការថតនេះដែរ ពេជ្រ សោភា ក៏បានបង្ហោះរូបថតនាងថតក្នុងស្ទីដយូពីឈុតស្លៀកក្នុងបទនេះ ឃើញថាស្រស់ស្អាតខ្លាំង មើលទៅថ្លៃថ្នូរ ខ្ពង់ខ្ពស់ ស្រគត់ស្រគុំ និងមានតេជៈបារមីខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រសរសើរថានាងពិតជាស្រស់ស្អាតមិនថាតែងបែបបុរាណឬសម័យក៏ដោយ៕