អឺរ៉ុប៖ អតីតគ្រូបង្វឹកក្លិប Real Madrid លោក Jose Mourinho បានលើកឡើងថា លោកសង្ឃឹម ថា ថ្ងៃណាមួយ កីឡាករ Nico Williams នឹងផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabeu។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Nico Williams ដែលបច្ចុប្បន្នមានវ័យ ២២ឆ្នាំ ត្រូវបានអ្នកគាំទ្រចាប់ផ្តើមចាប់អារម្មណ៍លើការលេងរបស់គេខ្លាំង អំឡុងពេលដែលគេបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ Euro 2024 និង មានពាក្យចចាមអារ៉ាម ថា ក្លិបដូចជា Barcelona, Liverpool, Chelsea និង Arsenal ជាដើមចង់បានរូបគេមករួមក្រុម។
យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ លោក Mourinho បាននិយាយថា៖
នៅក្នុងព្រឹត្តិការណ៍ Euros គ្រប់គ្នាតែងតែនិយាយពីឈ្មោះរបស់ Lamine Yamal។ គាត់ជាក្មេងដ៏ល្អ ប៉ុន្តែ សម្រាប់ខ្ញុំសុំជ្រើសរើស Nico Williams វិញ។ ខ្ញុំសង្ឃឹមថា ចុងក្រោយ គាត់នឹងផ្លាស់មកកាន់ Real Madrid៕

ប្រភព៖ Fabrizio Romano