បរទេស៖ ទីបំផុតសហព័ន្ធបាល់ទាត់អន្តរជាតិ FIFPRO បានប្រកាសពីសមាសភាពកីឡាករទាំង ១១ នាក់ ដែលឈ្នះពានឈុត ១១ នាក់ល្អបំផុតក្នុងពិភពលោក FIFPRO World11 ប្រចាំឆ្នាំ ២០២៤ នេះហើយ ខណៈលើកនេះគឺគ្មានឈ្មោះរបស់ Lionel Messi ទៀតឡើយ ហើយនេះក៏ជាលើកដំបូងផងដែរ ដោយរាប់ចាំពីឆ្នាំ ២០០៦ មក ដែលគ្មានវត្តមានខ្សែប្រយុទ្ធរបស់ Inter Miami វ័យ ៣៧ ឆ្នាំរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំង ១១ នាក់ ដែលឈ្នះពានឈុត ១១ នាក់ល្អបំផុតក្នុងពិភពលោក FIFPRO World11 ប្រចាំឆ្នាំ ២០២៤៖
អ្នកចាំទី៖ Ederson (Manchester City, ប្រេស៊ីល)
ខ្សែការពារ៖ Dani Carvajal (Real Madrid, អេស្ប៉ាញ), Antonio Rudiger (Real Madrid, អាល្លឺម៉ង់), Virgil van Dijk (Liverpool, ហូល្លង់)
ខ្សែបម្រើ៖ Kevin de Bruyne (Manchester City, ប៊ែលហ្ស៊ិក), Rodri (Manchester City, អេស្ប៉ាញ), Toni Kroos (Real Madrid, អាល្លឺម៉ង់) និង Jude Bellingham (Real Madrid, អង់គ្លេស)
ខ្សែប្រយុទ្ធ៖ Kylian Mbappe (Paris Saint-Germain/Real Madrid, បារាំង), Erling Haaland (Manchester City, ន័រវែស) និង Vinicius Jr (Real Madrid, ប្រេស៊ីល)៕

ប្រភព៖ FIFPRO