បុរសដែលសង្ស័យជា អតីតគូស្នេហ៍ របស់ Rosé ចេញមុខមកបកស្រាយបែបនេះ

//s9.kh1.co/15/158b0b86a9d85e6a98649e7da145063ca3f7752b.jpg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២៤ ៩ព្រឹក · ២ ខែមុន

លោក Choi បានបង្ហោះរូបផ្កាកុលាបលើ Story ក្នុង Instagram របស់គេ ដែលធ្វើឲ្យអ្នកគាំទ្ររឹតតែសង្ស័យ

កូរ៉េខាងត្បូង៖ ថ្មីៗនេះ Rosé បានទម្លាយច្រើនណាស់ ពីអតីតមិត្តប្រុសរបស់នាង ដែលនាងបានទាក់ទងយូរណាស់មកហើយតាំងពីជំនាន់ BLACKPINK បានធ្វើការប្រគុំតន្ត្រីទេសចរណ៍លើកដំបូង ដែលស្នេហានេះពិតជាធ្វើឲ្យនាងឈឺចាប់ និងបន្សល់ទុកស្លាកស្នាមក្នុងបេះដូងនាងមកទល់សព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rosé
Rosé

ថ្មីៗនេះ Rosé ក៏បានបញ្ចេញបទចម្រៀងក្នុងអាល់ប៊ុមថ្មីរបស់នាង "rosie" ស្ថិតក្រោមផលិតកម្ម The Black Label ដែលសុទ្ធតែជាបទមនោសញ្ចេតនា ចង្វាក់ស៊្លូ ភាគច្រើនគឺរៀបរាប់ពីអតីតមិត្តប្រុសរបស់នាងដូចជាបទ "Toxic Till The End" និង "Number One Girl" ជាដើម។

Rosé
Rosé
Rosé
Rosé
Rosé
Rosé

ដោយសារតែការបញ្ចេញរបស់នាង អ្នកគាំទ្រមានការសង្ស័យលើតារាប្រុសក៏ដូចជាមនុស្សប្រុសជាច្រើនដែលធ្លាប់បានចួបជាមួយ rose ព្រោះពួកគេចង់ដឹងថា នរណាជាអតីតមិត្តប្រុសរបស់នាងនោះ? ហើយម្នាក់ក្នុងនោះគឺលោក Jason Choi ជាអ្នកអាចជិះស្គីបានដែល លោក Choi បានបង្ហោះរូបផ្កាកុលាបលើ Story ក្នុង Instagram របស់គេ ដែលធ្វើឲ្យអ្នកគាំទ្ររឹតតែសង្ស័យ និងបានចេញមកបញ្ចេញមតិក្រោមការបង្ហោះរបស់លោក។

លោក Jason Choi
លោក Jason Choi
លោក Jason Choi
លោក Jason Choi
https://s9.kh1.co/__image/w=401,h=640,q=100/94/94e72015ab6a7852190e68b074ff6a47cebd3d27.png

លោក Jason Choi ស្រាប់តែចេញមុខមកស្រាយបំភ្លឺថា៖

ខ្ញុំមិនមែនជាអតីតមិត្តប្រុសរបស់ Rosé ទេ តែខ្ញុំជាអ្នកគាំទ្រដ៏ធំមួយរបស់នាង។ ខ្ញុំមិនដឹងថាហេតុអីខ្ញុំទៅជាក្លាយជាអតីតមិត្តប្រុសរបស់នាងទេ ខ្ញុំនៅតែឆ្ងល់។ ហើយសូមកុំបញ្ចេញមតិមិសមរម្យអី អរគុណច្រើន។

លោក Jason Choi 
https://s9.kh1.co/__image/w=518,h=640,q=100/eb/ebf8aef0e584ca71db5e0a582741efc48d1c5e4a.png

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T