កម្សាន្ត៖ តារាចម្រៀងស្រី Ariana Grande បានព្យាយាមទប់ទឹកភ្នែកក្នុងពេលសម្ភាសន៍ នៅពេលដែលឆ្លើយតប ទៅនឹងការរិះគន់ថា មានរាងស្គ..ម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងអំឡុងពេលសម្ភាសន៍តាមអ៊ីនធឺណិត កាលពីថ្ងៃទី ៥ ខែធ្នូ កន្លងទៅនេះ ដើម្បីផ្សព្វផ្សាយរឿង Wicked នៅពេលដែលអ្នកយកព័ត៌មាននិយាយអំពីប្រធានបទ ការនិយាយបង្ខូ..ចរូបរាងកាយ Ariana Grande បាននិយាយទាំងទឹកភ្នែកថា៖
ខ្ញុំមានអារម្មណ៍ថា ដូចជាគំរូនៅក្នុងចាន Petri តាំងពីខ្ញុំអាយុ ១៦,១៧ ឆ្នាំ។ ឮរាល់ការនិយាយដើម គ្រប់កំណែរបស់វា និងការបញ្ចេញមតិមិនត្រឹមត្រូវអំពីខ្ញុំ។

តារាចម្រៀងស្រីវ័យ ៣១ ឆ្នាំ Ariana ដែលថ្មីៗនេះ បានទទួលការត្អូញត្អែរឥតឈប់ឈរ ពីអ្នកគាំទ្រអំពីការស្គ..មស្គាំ..ងពេក នៅពេលនាងកំពុងផ្សព្វផ្សាយខ្សែភាពយន្តរបស់នាង បាននិយាយថា វាពិតជាពិបាកក្នុងការការពារខ្លួនពីមតិយោបល់ទាំងនោះ។ ហើយនាងជឿថា រឿងនេះតែងតែមិនស្រួលនោះទេ មិនថាអ្នកជាបុគ្គលសាធារណៈ ឬជាមនុស្សធម្មតាក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











