អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានចុចឈ្មោះ កីឡាករ Liverpool ៤នាក់ ដែលលោកបារម្ភជាងគេសម្រាប់ការប្រកួតថ្ងៃស្អែក រួមមាន Mohamed Salah, Diogo Jota, Darwin Nunez និង Luis Diaz។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅថ្ងៃស្អែកនេះ លោក Pep នឹងត្រូវមានកាត្វកិច្ចសំខាន់ក្នុងការធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីជួបជាមួយ Liverpool ក្នុងការប្រកួតក្របខណ្ឌ Premier League ខណៈ Man City ត្រូវការជ័យជម្នះជាចាំបាច់ដើម្បីតាមពិន្ទុរបស់ Liverpool ដែលកំពុងឈរលើកំពូលតារាងនាំមុខដល់ទៅ ៨ពិន្ទុ ឯណោះ។
មុនជំនួបខាងលើមកដល់ លោក Pep បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
គ្រប់បាល់ជ្រុង និង Free-Kick គឺ ជាឱកាសរបស់ពួកគេ ដូចកាលពីមុនគេមានអាវុធលឿនៗដូចជា Firmino, Mane និង Sala រហូតមកទល់ពេលនេះពួកគេបន្តមាន Jota, Nunes, Diaz និង Salah ទៀត។ លទ្ធផល ០ទល់នឹង០ គឺ ជាលទ្ធផលល្អទៅហើយ ទោះបីជាកាលពីអតីតកាល យើងបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយ Liverpool៕

ប្រភព៖ sportskeeda