ថាម៉េច? ជើងចាស់របស់ Man UTD លោក Lee Sharpe ថាខ្សែប្រយុទ្ធនៅ Premier League រូបនេះ ល្អជាង និងល្បីជាង Ronaldo ទៀត

//s9.kh1.co/e1/e1eb995d637d45de57f64a1168f484e36e971a33.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២៤ ៥ល្ងាច · ១៣ ថ្ងៃមុន

ជើងចាស់របស់ Man UTD លោក Lee Sharpe ថាខ្សែប្រយុទ្ធនៅ Premier League រូបនេះ ល្អជាង និងល្បីជាង Ronaldo ទៀត

បរទេស៖ អតីតខ្សែបម្រើរបស់ Manchester United លោក Lee Sharpe បានលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលថា បច្ចុប្បន្ន Mohamed Salah ខ្សែប្រយុទ្ធរបស់ Liverpool គឺជាកីឡាករល្អជាង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង Cristiano Ronaldo ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Salah
Ronaldo និង Salah

ជាការពិតណាស់ បើយើងនិយាយពីប្រជាប្រិយភាព និងស្នាដៃផ្សេងៗនៅក្នុងវិស័យកីឡាបាល់ទាត់ នរណាៗក៏នឹកឃើញដល់ Cristiano Ronaldo មុនគេដែរ ព្រោះថាគាត់គឺជាកីឡាករដែលជោគជ័យបំផុតម្នាក់ និងតែងតែមានអ្នកលើកយកមកជជែកដេញដោលច្រើនទាំងនៅក្នុងតថភាពជាក់ស្តែង និងនៅក្នុងបណ្តាញសារព័ត៌មានជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ លោក Lee Sharpe បានអះអាងថា Salah គឺជាកីឡាករល្អជាង និងមានប្រជាប្រិយភាពជាងខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំរូបនេះ។

Ronaldo និង Salah
Ronaldo និង Salah

ដកស្រង់ពាក្យសម្តីដើម លោក Lee Sharpe បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ពួកយើងបានឃើញហើយ អំពីស្នាដៃ ដែល Ronaldo បានធ្វើកន្លងមក ប៉ុន្តែខ្ញុំគិតថា Mo Salah គឺជាកីឡាករល្អជាង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគាត់ក្នុងពេលសព្វថ្ងៃនេះ៕

លោក Lee Sharpe
លោក Lee Sharpe
លោក Lee Sharpe

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T