បរទេស៖ អ្នកចាត់ការថ្មីលោក Ruben Amorim បានសម្លឹងឃើញចំណុចខ្សោយ ២ ដែលកីឡាករក្រុមបិសាចក្រហមកំពុងជួបប្រទះបច្ចុប្បន្ន នោះគឺពួកគេ"នៅមានការភ័យខ្លាច" និង"គិតសាំញ៉ាំច្រើនពេកនៅក្នុងការប្រកួត"។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Amorim បានលើកឡើងដូចខាងលើ បន្ទាប់ពីលោកដឹកនាំ Man UTD នៅក្នុងការប្រកួតក្របខណ្ឌ Premier League ជាលើកដំបូងកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា យប់មិញនេះ ដោយទទួលបានលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុម Ipswich។
ក្រោយបញ្ចប់ការប្រកួតភ្លាម លោក Amorim បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖
ប្រសិនបើអ្នកបានមើលការប្រកួតក្នុងវគ្គដំបូង អ្នកច្បាស់ជាបានឃើញហើយ ថាពួកគេគឺហាក់មានភាពភ័យខ្លាចបន្តិច។ Morsy តែងតែឈរនៅម្នាក់ឯង។ ពួកយើងបានមើលរំលងគាត់។ ចំណែក Hutchinson វិញតែងតែស្ថិតនៅចំណុចទូលាយដែលគ្រោះថ្នាក់ Jonny Evans គួរតែដាក់សម្ពាធលើគាត់ ប៉ុន្តែដោយសារពួកយើងមិនបានហ្វឹកហាត់គ្រប់គ្រាន់ ដូច្នេះវាធ្វើឱ្យខ្ញុំពិបាកប្រាប់ពីសកម្មភាពទៅកាន់កីឡាករ...។
លោក Amorim បានបន្តទៀតថា៖
កីឡាកររបស់ខ្ញុំដូចជាគិតសាំញ៉ាំច្រើនពេកនៅក្នុងការប្រកួត។ ពួកយើងទើបមានពេល ២ ថ្ងៃប៉ុណ្ណោះ ដែលបានហ្វឹកហាត់ជុំគ្នា ពួកយើងគឺត្រូវការពេលច្រើនជាងនេះបន្ថែមទៀត៕

ប្រភព៖ GOAL