បរទេស៖ អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានបង្ហាញការយល់ឃើញថា "ការបញ្ចប់ទី" គឺជាបញ្ហាដ៏ធំមួយរបស់ Kylian Mbappe ដែលកំពុងជួបប្រទះក្នុងរដូវកាលនេះ ហើយលោកក៏បានទាមទារឱ្យរូបគេត្រូវកែចេញចំពោះបញ្ហានេះជាបន្ទាន់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងការមកចូលរួមជាមួយ Real Madrid នៅរដូវកាលដំបូងនេះ Mbappe គឺមិនទាន់ធ្វើបានល្អប្រសើរនៅឡើយទេ ក្នុងនោះរូបគេទើបតែរកបាន ៦ គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១០ ប្រកួតនៅ La Liga ហើយជារឿយៗគ្រាប់បាល់ភាគច្រើន គឺកើតចេញពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ។
អ្វីដែលជាបញ្ហាធំមួយទៀត កាលជំនួប Real Madrid ចាញ់ Barcelona ៤-០ កន្លងទៅ Mbappe មានឱកាសក្នុងការស៊ុតបញ្ចូលទីជាច្រើន ប៉ុន្តែចុងក្រោយរូបគេសុទ្ធតែខកខាន ដោយសារតែរូបគេស្ថិតនៅក្នុងជំហរក្រៅល្បែង (offside) និងត្រូវបានរារាំងដោយអ្នកចាំទីជាដើម។

ដកស្រង់ពាក្យសម្តីដើម លោក Ancelotti បានមានប្រសាសន៍ពី Mbappe យ៉ាងដូច្នេះថា៖
យើងដឹងថា ពួកគេបានលេងដោយឈរនៅលើខ្សែបន្ទាត់ខ្ពស់ ដើម្បីលួច Offside ប៉ុន្តែពួកយើងមិនបានកេងយកប្រយោជន៍លើរឿងនេះនោះទេ។ ពេលខ្លះ Mbappe គឺ offside ពិតមែន ប៉ុន្តែគាត់គឺមានឱកាសរកគ្រាប់បាល់ដល់ទៅបី បួនលើកឯណោះ ដូច្នេះគាត់គឺត្រូវការការបញ្ចប់ទីឱ្យបានល្អប្រសើរជាងនេះ៕

ប្រភព៖ Sportskeeda