អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Bruno Fernandes បានទម្លាយថា រូបគេបាននិយាយពាក្យសុំទោសមកកាន់ លោក Erik ten Hag ដែលខ្លួនធ្វើមិនសូវបានល្អ ធ្វើឲ្យក្លិបបណ្តេញលោកចេញពីតំណែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោយចាញ់ West Ham ២ទល់នឹង១ កាលពីសប្តាហ៍ទៅមុន បានធ្វើឲ្យថ្នាក់លើរបស់ Man UTD សម្រេចភ្លាមៗក្នុងការបណ្តេញលោក Ten Hag ចេញពីតំណែង ខណៈ ក្លិបក៏រកបានអ្នកជំនួសតំណែងរបស់លោកផងដែរ គឺ បានតែងតាំងលោក Ruben Amorim ជា អ្នកចាត់ការបន្ទាប់របស់ក្រុម។
យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ Bruno បាននិយាយថា៖
ខ្ញុំបាននិយាយជាមួយលោក Ten Hag និង បានសុំទោសគាត់ ប្រសិនបើខ្ញុំអាចធ្វើអ្វីបានដែលល្អជាងនេះសម្រាប់គាត់។ ខ្ញុំខកចិត្តដែលបាត់បង់គាត់ ខ្ញុំព្យាយាមជួយគាត់ ប៉ុន្តែ ខ្ញុំមិនអាចរកគ្រាប់បាល់បាន ក្រុមយើងដូចគ្នា ខ្ញុំសូមទទួលខុសត្រូវលើរឿងនេះ៕

ប្រភព៖ Metro