ឡើងធ្វើគ្រូធំមួយប្រកួត លោក Van Nistelrooy បានសរសើរពីសមត្ថភាព Casemiro មិនដាច់ពីមាត់បែបនេះ

//s9.kh1.co/6b/6b26a72557cb44aafc0b64b0560607284d227884.jpg
កីទ្បា

 ៣១-តុលា-២០២៤ ៥ល្ងាច · ៥ ខែមុន

ឡើងធ្វើគ្រូធំមួយប្រកួត លោក Van Nistelrooy បានសរសើរពីសមត្ថភាព Casemiro មិនដាច់ពីមាត់បែបនេះ

បរទេស៖ គ្រូបង្វឹកបណ្តោះអាសន្នរបស់ Manchester United លោក Ruud Van Nistelrooy បានលើកសរសើរពីសមត្ថភាពរបស់ខ្សែបម្រើការពារ Casemiro មិនដាច់ពីមាត់ ក្រោយរូបគេបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យនៅក្នុងការប្រកួតទល់នឹងក្រុម Leicester City កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ruud Van Nistelrooy និង Casemiro
លោក Ruud Van Nistelrooy និង Casemiro

ជាការពិតណាស់ Casemiro តែងតែត្រូវបានគេរិះគន់អំពីការលេងរបស់គាត់ជារឿយៗ អំឡុងកាលដឹកនាំរបស់លោក Ten Hag កន្លងទៅ ប៉ុន្តែនៅក្រោមការបញ្ជារបស់លោក Van Nistelrooy នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Carabao Cup កាលពីថ្ងៃទី ៣០ ខែ តុលា យប់មិញនេះ ខ្សែបម្រើសញ្ជាតិ ប្រេស៊ីល វ័យ ៣២ ឆ្នាំ បានបង្ហាញការលេងសឹងមិនគួរឱ្យជឿ ដោយរូបគេបានរួមចំណែកស៊ុតបញ្ចូលទី ២ គ្រាប់ជួយឱ្យ Man UTD យកឈ្នះលើក្រុម Leicester ក្នុងលទ្ធផល ៥ ទល់នឹង ២។

Casemiro
Casemiro

ក្រោយបញ្ចប់ការប្រកួតភ្លាម លោក Van Nistelrooy បាននិយាយពី Casemiro យ៉ាងដូច្នេះថា៖

សូមជឿខ្ញុំ Casemiro គឺជាគម្រូដ៏ល្អសម្រាប់ពួកយើងទាំងអស់គ្នានៅ Manchester United។ ទាំងរបៀបដែលគាត់ហ្វឹកហាត់ និងអ្វីដែលគាត់កំពុងជួយក្រុម វាគឺជាឧទាហរណ៍ដ៏ល្អមួយ។ យើងពិតជារីករាយដែលមានគាត់នៅក្បែរ៕

លោក Ruud Van Nistelrooy
លោក Ruud Van Nistelrooy
លោក Ruud Van Nistelrooy

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T